វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច


វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច - ảnh 1
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច (VNA)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាម
 ដឹកនាំដោយអគ្គអធិការ លោក Phan Van Sau បានទៅបំពេញទស្សនកិច្ចការ
ងារនៅកម្ពុជា។ ក្នុងជំនួបធ្វើការជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងទំនាក់ទំនង
ជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា ភាគីទាំងពីរបានផ្លាស់ប្តូរលទ្ធផល
ការងារចែករំលែកបទពិសោធន៍លើវិស័យអធិការកិច្ច ជាពិសេសគឺការងារបញ្ជា
ណែនាំប្រតិបត្តិក្នុងការដោះស្រាយការប្តឹងតវ៉ានិងការងារបង្កាប្រឆាំងនឹងអំពើ
ពុក រលួយក្នុងរយៈកន្លងទៅ។ ភាគីវៀតណាមបានសន្យាបណ្តុះបណ្ដាលបំប៉ន់និង
លើកកំពស់ជំនាញសំរាប់កម្មាភិបាលអធិការកិច្ចកម្ពុជា។ បញ្ចាប់ការចរចារ ភាគី
ទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាទៅវិញទៅមកអំពី កិច្ច
សហប្រតិបត្តិការរវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាមជាមួយក្រសួងទំនាក់
ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា។ នាថ្ងៃដដែល គណៈប្រ
តិភូ អធិការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបសម្តែងការគួរសមនាយករដ្ឋ
មន្ត្រីរាជរដ្ឋា ភិបាលកម្ពុជា សម្តេច តេ ជោ ហ៊ុន សែន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ