វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការសន្តិសុខ

(VOVWORLD) - រដ្ឋមន្រ្តីទាំងពីរបានអះអាងថា កិច្ចសហប្រតិបតិ្តការក្នុងឆ្នាំ២០១៩រវាង ភាគីទាំងពីរទទួលបានលទ្ធផលជាវិជ្ជមាន ដែលរួមចំណែកយ៉ាងសំខាន់ក្នុង ការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅប្រទេសទាំងពីរនិយាយរួមនិងនៅ ប្រទេសនីមួយៗនិយាយដោយឡែក ក្នុងបរិបទដែលពិភពលោកកំពុងមាន ការវិវត្តន៍ដ៏ស្មុគស្មាញ។

នាថ្ងៃទី១៨ខែមករា នៅទីក្រុងហូជីមិញ គណៈប្រតិភូនៃក្រសួងនគរ បាលវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តី ក្រសួងនគរបាល និងគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជាដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ បានជួបពិភាក្សាការងារដើម្បីវាយតម្លៃចំពោះផែនការសហប្រតិបត្តិការ ឆ្នាំ២០១៩។

        រដ្ឋមន្រ្តីទាំងពីរបានអះអាងថា កិច្ចសហប្រតិបតិ្តការក្នុងឆ្នាំ២០១៩រវាង ភាគីទាំងពីរទទួលបានលទ្ធផលជាវិជ្ជមាន ដែលរួមចំណែកយ៉ាងសំខាន់ក្នុង ការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅប្រទេសទាំងពីរនិយាយរួមនិងនៅ ប្រទេសនីមួយៗនិយាយដោយឡែក ក្នុងបរិបទដែលពិភពលោកកំពុងមាន ការវិវត្តន៍ដ៏ស្មុគស្មាញ។ ភាគីទាំងពីរបានអះអាងថា នឹងបន្តសហប្រតិបតិ្ត ការយ៉ាងស្អិតរមួតថែមទៀតនៅវេទិកាអន្តរជាតិទ្វេភាគីនិងពហុភាគី។

        ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើផែនការសហ ប្រតិបតិ្តការឆ្នាំ២០២០រវាងក្រសួងទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ