វៀតណាមនិងកម្ពុជាបង្កើនការចែករំលែកព័ត៌មានអំពីជនល្មើសគ្រឿងញៀនតាមព្រំដែន

វៀតណាមនិងកម្ពុជាបង្កើនការចែករំលែកព័ត៌មានអំពីជនល្មើសគ្រឿងញៀនតាមព្រំដែន - ảnh 1
វៀតណាមនិងកម្ពុជាបង្កើនការចែករំលែកព័ត៌មានអំពីជនល្មើសគ្រឿងញៀនតាមព្រំដែន

(VOV)_នាព្រឹកថ្ងៃទី២២វិច្ឆិកា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសន្និសីទអន្តរ
ជាតិលើកទី៣ ស្ដីអំពីកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន រវាង​បណ្ដាស្ថាប័ន
ទំនាក់ទំនងតាមព្រំដែន (BLO) វៀតណាមនិងកម្ពុជា។ ក្នុងរយៈ​ពេល​កន្លងទៅ ស្ថានភាពជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនតាមព្រំដែននៅ​ប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញ។ ដើម្បី
ប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារអនុ
ស្សារណះយោគយល់គ្នា កិច្ចព្រមព្រៀង និងផែនការសហប្រតិបត្តិការគ្រប់គ្រងគ្រឿង
ញៀនជាច្រើន។ ថ្លែងមតិនៅទីនេះ ​ឧត្តមសេនីយ៍ទោ Dong Dai Loc អគ្គនាយករង 
អគ្គនាយកដ្ឋានប៉ូលីស ​ក្រសួងនគរបាលបានចាត់ទុកថា៖

          “ នាពេលខាងមុខនេះ វៀតណាមនិងកម្ពុជា នឹងប្រមូលផ្តុំរៀបចំល្អការងារ
ឃោសនា​ អំពីការបង្កា ប្រឆាំងគ្រឿងញៀនតាមខ្សែព្រំដែនរវាងប្រទេស​ទាំងពីរ។ 
​ស្ដីអំពីបញ្ហាទីពីរគឺបន្តក្តាប់ជាប់ស្ថានភាព ដើម្បីបង្កានិងរាំងស្កាត់ការ​ជួញដូរគ្រឿង
ញៀននៅទីនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ