វៀតណាមនិងកម្ពុជាបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្ដាតំបន់
(VOVWORLD) - ក្នុងជំនួបនេះ លេខាអចិន្ត្រៃយ៍រងលោក Huynh Van Sum បានអបអរ សាទរចំពោះសមិទ្ធផលដែលប្រទេសកម្ពុជាទទួលបាននាពេលកន្លងទៅ។
ទិដ្ឋភាពនៃជំនួបធ្វើការរវាងភាគីទាំងពីរ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី១ កុម្ភៈ លេខាអចិន្ត្រៃយ៍រងគណៈកម្មាធិការបក្សខេត្ត Soc Trang លោក Huynh Van Sum បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូបញ្ជាការដ្ឋានកងយោធភូមិភាគទី៣ ចំណុះ កងយោធពលខេមរៈភូមិន្ទ ដឹកនាំដោយនាយឧត្តមសេនីយ៍ យឿង សខុន មេបញ្ជាការកងយោធភូមិភាគទី៣ ដែលមកបំពេញទស្សនកិច្ចនិងជូនពរឆ្នាំថ្មីប្រពៃណីចំពោះគណៈកម្មាធិការបក្សខេត្ត Soc Trang។
ក្នុងជំនួបនេះ លេខាអចិន្ត្រៃយ៍រងលោក Huynh Van Sum បានអបអរសាទរចំពោះសមិទ្ធផលដែលប្រទេសកម្ពុជាទទួលបាននាពេលកន្លងទៅ។ លោកមានបំណងថា នាពេលខាងមុខ ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជានិយាយរួមនិងរវាងខេត្ត Soc Trang និងបញ្ជាការដ្ឋានកងយោធភូមិភាគទី៣និយាយដោយឡែកនឹងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។
រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ យឿង សុខុន បានជូនដំណឹងនូវព័ត៌មានលេចធ្លោមួយចំនួនស្ដីពីស្ថានភាពនយោបាយ សេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជាក្នុងឆ្នាំកន្លងទៅ ព្រមទាំងអះអាងថា រាល់សមិទ្ធផលដែលកម្ពុជាទទួលបាននាសព្វថ្ងៃមានការរួមវិភាគទាននិងការជួយឧបត្ថម្ភដ៏ធំធេង ថ្លៃថ្លានិងស្មោះត្រង់របស់ប្រជាជន វៀតណាមភាតរៈទាំងក្នុងអតីតកាលក៏ដូចជាបច្ចុប្បន្នកាល៕