វៀតណាមនិងកម្ពុជាឯកភាពសហប្រតិបត្តិការជិតស្និទ្ធប្រឆាំងរាល់អនុភាពអមិត្ត


វៀតណាមនិងកម្ពុជាឯកភាពសហប្រតិបត្តិការជិតស្និទ្ធប្រឆាំងរាល់អនុភាពអមិត្ត - ảnh 1
វៀតណាមនិងកម្ពុជាឯកភាពសហប្រតិបត្តិការជិតស្និទ្ធប្រឆាំងរាល់អនុភាពអមិត្ត (vietnamplus.vn)

        Vovworld-ទទួលសេចក្តីអញ្ចើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី​ក្រសួង
​មហាផ្ទៃកម្ពុជាលោកសខេង នាថ្ងៃទី១៦មករា គណៈប្រតិភូជាន់ខ្ពស់​ក្រសួងនគបាល
វៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងនគបាលឧត្តមសេនីយ៍ Tran Dai Quang បាន
ចូលរួមការចរចារជាមួយក្រសួងមហាផ្ទៃកម្ពុជាដឹកនាំ​ដោយ​រដ្ឋមន្ត្រីលោកសខេង។
ភាគីទាំងពីរបានឯកភាពរាល់វិធានការបង្កើន​កិច្ច​សហប្រតិបត្តិការជិតស្និទ្ធក្នុងការ
តស៊ូបង្កាប្រឆាំងឧបាយកលនិងសកម្មភាព​របស់អនុភាពអមិត្តដែលសំដៅបំផ្លាញ
ចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាង​ប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបាន
ឯកភាពបន្តលាតត្រដាងប្រកបដោយប្រសិទ្ធ​ភាព​ការងារសហការធានាសន្តិសុខ
សណ្ដាប់ធ្នាប់ខ្សែព្រំដែននិងដំបន់ត្រីកោណ​អភិវឌ្ឍន៍ រួមចំណែកកសាងខ្សែព្រំដែន
មិត្តភាពសន្តិភាពរវាងប្រទេសទាំងពីរ​វៀតណាម-កម្ពុជា។ បញ្ចប់ការចរចារ រដ្ឋមន្ត្រី
Tran Dai Quang និងរដ្ឋមន្ត្រី​សខេងបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ
រវាងក្រសួងទាំងពីរនាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ