វៀតណាមនិងក្រិក បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
(VOVWORLD) - នារសៀលថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសក្រិក Nikolaos Dendias ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសក្រិក Nikolaos Dendias (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះអំណោយជាថវិការចំនួន ៥០.០០០ អឺរ៉ូដែលក្រិកជូនដល់មូលនិធិអូឡាំពិកវៀតណាម ព្រមទាំងថ្លែងអំណរគុណក្រិកដែលបាន ជួយវៀតណាមក្នុងឆ្នាំ ២០២១ នូវវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២៥០.០០០ ដូស។ ធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សារវាងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី និងអន្តរជាតិ; បង្កើតការផ្លាស់ប្តូរដ៏រឹងមាំក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការដឹកជញ្ជូន ការពារជាតិ ការបណ្តុះបណ្តាល កម្លាំងពលកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់ សកម្មភាពការទូតប្រជាជន ក៏ដូចជា ជម្រុញការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវ សមុទ្រនាពេលខាងមុខ។
លោករដ្ឋមន្ត្រីការបរទេសក្រិក Nikolaos Dendias បានជម្រាបប្រធានរដ្ឋ លោក Nguyen Xuan Phuc អំពីកិច្ចសន្ទនាប្រកបដោយជោគជ័យជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ដែលក្នុងនោះ បានឯកភាពយ៉ាងខ្លាំងចំពោះការគោរពតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អំពីសមុទ្រខាងកើត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ វប្បធម៌ ទេសចរណ៍ និងការធ្វើចំណាកស្រុកស្របច្បាប់។
មុននោះ នាព្រឹកថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស Nikolaos Dendias៕