វៀតណាមនិងកូរ៉េខាងត្បូង បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៥
(VOVWORLD) - ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី ១ ខែកក្កដា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីវៀតណាម លោកPham Minh Chinh បានអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំនៃអង្គភាពអាជីវកម្មធំៗមួយចំនួនរបស់កូរ៉េខាងត្បូង។
នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំនៃសម្ប័ន្ធក្រុមហ៊ុនឈានមុខជាច្រើនរបស់កូរ៉េខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។ ជាងនេះទៅទៀត អង្គភាពអាជីវកម្មកូរ៉េខាងត្បូងចង់បន្តវិនិយោគនៅវៀតណាមក្នុងវិស័យថាមពល ជាពិសេសថាមពលកកើតឡើងវិញ ថាមពល LNG; ផលិតម៉ាស៊ីនយន្តហោះ; ដំឡើងនាវា; បង្កើតមជ្ឈមណ្ឌលទិន្នន័យដែលធ្វើសមកាលកម្ម និងអន្តរទំនាក់ទំនង ធ្វើឌីជីថលនៃសេវាសាធារណៈ; បើកសាខាធនាគារ; ថែរក្សាសុខភាពប្រជាជន ...។ អង្គភាពអាជីវកម្មកូរ៉េខាងត្បូងមានបំណងចង់ឲ្យក្រសួង ស្ថាប័ននានារបស់វៀតណាមនឹងបន្តកែទម្រង់បែបបទរដ្ឋបាល ធានាប្រភពថាមពលមានស្ថិរភាព និងចម្រុះ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ។ រូបថត៖ VOV |
បន្ទាប់ពីបានរួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាធ្វើការឆ្លើយសំនួរនិងចែករំលែកបញ្ហាដែលថ្នាក់ដឹកនាំអង្គភាពអាជីវកម្មរបស់កូរ៉េខាងត្បូងបានលើកឡើង នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសម្តែងគោលបំណងចង់ឲ្យអង្គភាពអាជីវកម្មឈានមុខរបស់កូរ៉េខាងត្បូង បន្តពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយឆ្ពោះទៅគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាចិត្តជានិច្ចក្នុងការស្តាប់ រួមដំណើរ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេសជាទូទៅ និងវិនិយោគិនកូរ៉េខាងត្បូងនិយាយដោយឡែកធ្វើការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយភាពងាយស្រួល ប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។
ក៏នាព្រឹកថ្ងៃទី១ ខែកក្កដា នៅរដ្ឋធានីសេអ៊ូល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។ ក្នុងឱកាសនេះ ក្រសួង សាខា មូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរបានប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន២៣ ផងដែរ៕