វៀតណាមនិងកូរ៉េខាងត្បូងជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម

(VOVworld)-នារសៀលថ្ងៃទី៨វិច្ឆិកានៅទីក្រុងហាណូយ មូលនីធិអភិវឌ្ឍន៍សហគ្រាស
ធុនតូចនិងមធ្យម (SMSDF) និងអង្គការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមកូរ៉េខាង
 ត្បូង (SBC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។ ភាគីទាំងពីរបានចុះ
 ហត្ថលេខាលើសកម្មភាពសហប្រតិបត្តិការមួយចំនួនដូចជា ផ្លាស់ប្តូរព័ត៌មានសំដៅ
ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅវៀតណាមនិងកូរ៉េខាងត្បូង
ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងគោលនយោបាយជម្រុញសហគ្រាស និងជួយឧបត្ថម្ភគ្នា
អនុវត្តរាល់ការស៊ើបអង្កេតចាំបាច់នៅប្រទេសនីមួយៗជាដើម។ ខ្លឹមសារដែលបានចុះ
 ហត្ថលេខាលើ អនុស្សរណៈ ជាសកម្មភាពជាក់ស្តែង សំដៅជួយជម្រុញការអភិវឌ្ឍន៍
 សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងពីរ រួមចំណែកសកម្មចូលក្នុងទំ
នាក់ទំនងនៃប្រទេសទាំងពីរឲ្យឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ