វៀតណាមនិងកូរ៉េខាងត្បូងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ

(VOV)_នាព្រឹកថ្ងៃទី២ តុលា នៅវិមានប្រធានាធិបតី នៅទីក្រុង Seul ប្រធានាធិ បតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye បានធ្វើអធិបតីពិធី​ទទួលដ៏មហោឡារឹក 
និងជួន ពិភាក្សាជាមួយអគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu
Trong ដែលកំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋ​ នៅកូរ៉េខាងត្បូង។ ​ថ្លែងមតិនៅទីនេះ
 ប្រធានាធិបតី​ Park Geun Hye បាន​អះអាងថា៖

          “ តាំងពីពេលបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៩២មក វៀតណាមនិង​កូរ៉េ
ខាង ត្បូង បានក្លាយទៅជាដៃគូសហប្រតិបត្តិការសំខាន់ លើគ្រប់វិស័យ ដូចជា៖  នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សង្គម …លៗ។ ​ជា​ពិសេស  ខ្ញុំវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ​ខ្ញុំ
គិតថា៖យើងត្រូវជំរុញខ្លាំង​ទំនាក់ទំនងនេះ​អភិវឌ្ឍន៍ថែមទៀត និងស៊ីជំរៅជាងទៀត។”

វៀតណាមនិងកូរ៉េខាងត្បូងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ - ảnh 1
អគ្គលេខាបក្ស​ Nguyen Phu Trong និងប្រធានាធិបតី​ Park Geun Hye

          រីឯខ្លួនវិញ​ លោក Nguyen Phu Trong បាន​សម្ដែងក្តីសប្បាយរីករាយដោយ បាន ត្រឡប់មកកូរ៉េខាងត្បូង និងបានជួបប្រា​ស្រ័យជាមួយប្រធានាធិបតី​ Park Geun Hye -ជាមិត្តដ៏ស្និទ្ធស្នាលរបស់វៀតណាម៖

          “ ខ្ញុំសូមថ្លែងអំណរគុណលោកស្រីប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជន​កូរ៉េខាងត្បូង ដែលបានទទួលជួបសន្ទនា​ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម
យ៉ាង​ម៉ត់ចត់ កក់ក្តៅ​។ ក្នុងឱកាសបុណ្យជាតិរបស់កូរ៉េខាងត្បូង ​ខ្ញុំសូមប្រសិទ្ធិពរ
ជូនប្រធានាធិបតី  រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងទទួលបាន​សមិទ្ធិ​ខ្ពស់ក្នុងកំណែ
ទម្រង់ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម លើកកពស់តួនាទីរបស់ប្រទេសកូរ៉េខាងត្បូង លើឆាកអន្តរជាតិ។ ”

          ក្នុងការជួបចរចារបន្ទាប់នោះ អគ្គលេខាបក្ស​ Nguyen Phu Trong និងប្រធានា
ធិបតី​ Park Geun Hye បាន​ឯកភាពអំពីរាល់ដំណោះស្រាយធំៗ ដើម្បីជំរុញខ្លាំងថែម
ទៀតទំនាក់​ទំនង​ដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម
និង​កូរ៉េខាងត្បូង ក្នុងរយៈពេលខាងមុខនេះ។ 

          នៅក្នុងជំនួបនេះ លោកស្រីប្រធានាធិបតី​ Park Geun Hye បាន​គាំទ្រវៀតណាម  ទទួលរៀបចំសន្និសីទជាន់ខ្ពស់ APEC 2017ស្វាគមន៍​វៀតណាម​ចូលរួម​ និងរួមវិ
ភាគទាន ចូលក្នុងជោគជ័យនៃសនុ្នសីទជាន់ខ្ពស់​ពិសេសកូរ៉េខាងត្បូងនិងអាស៊ាន  នាចុងឆ្នាំ ២០១៤។

          បញ្ឆប់ជំនួបប្រាស្រ័យ អគ្គលេខាបក្ស​ Nguyen Phu Trong និង​ប្រធានាធិបតី​
 Park Geun Hye បានធ្វើជាក្សិលសក្សីក្នុងពិធីចុះហត្ថលេខា​លើ​បណ្ដាកិច្ចព្រម
ព្រៀងសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

បន្ទាប់ពីការជួបចរចារលោក Nguyen Phu Trong  លោកស្រីPark Guen Hyeបានមានជំនួបជាមួយអ្នកយកព័ត៌មាននៃប្រទេសទាំង២និងអន្តរជាតិដើម្បីជូន
ដំណឹងស្តីពីលទ្ឋផលនៃការជួបចរចារនេះ។
ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េរបស់ រលោក Nguyen Phu Trong  ភាគី​ទាំង២បានចេញសេចក្តីថ្លែងការណ៍រួម។​ក្នុងនោះផ្តោតសំខាន់ទៅលើកិច្ចសហប្រតិ
បត្តិការខាងនយោបាយសន្តិសុខយោធា​ពាណិជ្ជកម្មវប្បធម៌និងស​ង្គម។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ