|
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់សហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង (រូបថត៖TTXVN) |
(VOVworld) – “បរិយាកាសវិនិយោគនិងអាជីវកម្មលើវិស័យកែច្នៃស្បៀងអាហារនិង
ភេសជ្ជៈនៅវៀតណាម” ជាប្រធានបទនៃសិក្ខាសាលាដោយក្រសួងផែនការណ៍និង
វិនិយោគ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមសហការជាមួយមជ្ឈមណ្ឌល
អាស៊ាន-កូរ៉េខាងត្បូង រៀបចំឡើងនៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង នាថ្ងៃទី១
មិថុនា។នៅសិក្ខាសាលានេះ ថ្នាក់ដឹកនាំនៃខេត្ត Vinh Long និងខេត្ត An Giang ភាគ
ខាងត្បូងវៀតណាមបានឧទ្ទេសនាមអំពីបរិយាកាស គោលនយោបាយអនុគ្រោះ
ការវិនិយោគនិងឧត្តមភាពអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មស្បៀង អាហារនៅវៀតណាម
ក៏ដូចជាអំពាវនាវឲ្យមានការវិនិយោគទុនក្នុងគំរោងការណ៍ជាក់ ស្ដែងនៅតំបន់
របស់ខ្លួន។តាមលោក Ta Hoang Linh អនុប្រធាននាយកដ្ឋាន ពន្លឿនពាណិជ្ជកម្ម
ក្រសួងឧស្សាហពាណិជ្ជកម្មថា អង្គភាពអាជីវកម្មកូរ៉េខាង ត្បូងអាចឆ្លៀតយក
ប្រភពវត្ថុធាតុដើមដ៏សម្បូរបែបនៅវៀតណាម ផ្សាភ្ជាប់ជាមួយ បច្ចេកទេសរបស់
ខ្លួនដើម្បីវិនិយោគផលិតកម្មស្បៀងអាហារ ផ្គត់ផ្គង់សំរាប់ទីផ្សារ វៀតណាមនិង
ទីផ្សារផ្សេងៗទៀតដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយវៀត
ណាម៕