វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារធ្វើ

វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារធ្វើ - ảnh 1
វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារធ្វើ

          (VOV)_នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងពលកម្មកូរ៉េ
ខាង​ត្បូង លោក Lee Ki Kweon នារសៀលថ្ងៃទី១៧ ឧសភា ឧបនាយករដ្ឋ​មន្ត្រីវៀត​
ណាម​លោក Vu Duc Dam បានវាយតំលៃខ្ពស់ការដែល វៀតណាមនិងកូរ៉េខាងត្បូង
បាន​ចុះហត្ថលេខាលើអនុស្សរណះយោគយល់គ្នាស្ដីអំពីការចាត់តាំង និងទទួលពលករ​
វៀតណាម ទៅធ្វើការនៅកូរ៉េខាងត្បូង តាមកម្មវិធីផ្តល់ការងារធ្វើសំរាប់ពលករបរទេស 
របស់កូរ៉េខាងត្បូង( EPS)។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចាត់ទុក​ថា៖ 
ព្រឹត្តិការណ៍នេះនឹងរួមចំណែកជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និង
បង្កើនថែមទៀត កិច្ចសហប្រតិបត្តិការក្នុងវិស័យពលកម្ម។ លោក Vu Duc Dam ក៏
បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ បង្កលក្ខណះ​
ងាយស្រួលសំរាប់ប្រជាពលរដ្ឋកូរ៉េខាងត្បូង មកវិនិយោគ ធ្វើអាជីវកម្ម សិក្សា​រៀន
សូត្រ និងរស់នៅ​វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ