(VOVWORLD) - ក្នុងជំនួបចរចា ភាគីទាំងពីរបានឯកភាពគ្នា លើវិធានការជាក់ស្ដែងមួយចំនួនសំដៅជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីនាពេលខាងមុខ។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in |
នាព្រឹកថ្ងៃទី២៣ មីនា ពិធីទទួលបដិសណ្ឋាកិច្ចប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅទីក្រុងហាណូយ។ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang បានដំណើរការ ចរចាជាមួយលោក Moon Jae-in។ ក្នុងជំនួបចរចា ភាគីទាំងពីរបានឯកភាពគ្នា លើវិធានការជាក់ស្ដែងមួយចំនួនសំដៅជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីនាពេលខាងមុខ។
លើវិស័យសន្តិសុខការពារជាតិ ភាគីទាំងពីរបានយល់ស្របគ្នា នឹងអនុម័ត ឲ្យបានឆាប់រហ័សនូវទស្សនៈវិស័យរួមស្ដីពីកិច្ចសហប្រតិបតិ្តការការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការដែលនាំមកនូវ ផលប្រយោជន៍ដូចគ្នាក្នុងវិស័យឧស្សាហកម្មការពារជាតិ ហើយបង្កើនការចែក រំលែកព័ត៌មាន សហការគ្នាបង្ការប្រឆាំងបទល្មើស។
ស្ដីពីវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងការប្ដេជ្ញាចិត្តបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគីឡើង១០០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ ព្រមទាំង លើកទឹកចិត្តកិច្ចសហប្រតិបតិ្តការក្នុងវិស័យជាច្រើន ពិសេសគឺវិស័យឧស្សាហ កម្មឧបត្ថម្ភ អេឡិចត្រូនិក ថាមពល និងបច្ចេកវិទ្យាខ្ពស់។
កូរ៉េខាងត្បូងបញ្ជាក់ថា វៀតណាមជាដៃគូធំបំផុតក្នុងវិស័យជួយឧបត្ថម្ភ អភិវឌ្ឍន៍ ដោយបន្តផ្ដល់កញ្ចប់ប្រាក់ឧបត្ថម្ភអភិវឌ្ឍន៍ និងកញ្ចប់ឥណទាន អនុគ្រោះ ដ៏សមស្របជាមួយនឹងលក្ខខណ្ឌនិងតម្រូវការរបស់វៀតណាម ពិសេស គឺក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាត ថាមពលស្អាត ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាដើម។
លើវិស័យវប្បធម៌ ទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការជួប ប្រាស្រ័យខាងវប្បធម៌ អប់រំ ទេសចរណ៍ យកចិត្តទុកដាក់ជួយឧបត្ថម្ភនិងបង្ក លក្ខណៈងាយស្រួល សំរាប់ប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានអះអាងនូវសារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ ជំរុញការដោះស្រាយ ជម្លោះដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ។
ក្រោយពីជំនួបចរចា ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតី លោក Moon Jae-in បានអញ្ជើញធ្វើជាសក្ខីភាពពិធីចុះហត្ថលេខាលើអនុស្សារណៈ យោគយល់ស្ដីពីកិច្ចសហប្រតិបតិ្តការលើវិស័យមួយចំនួន។
ថ្លែងមតិក្នុងសន្និសីទកាសែតរួម ប្រធានរដ្ឋលោក Tran Dai Quang បាន សង្កត់ធ្ងន់ថា៖ “ខ្ញុំជឿជាក់ថា ដោយការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេស ទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង បន្ត អភិវឌ្ឍន៍យ៉ាងស៊ីជំរៅ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមវិភាគទានយ៉ាងសកម្មទៅក្នុងសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់និង លើពិភពលោក”។
រីឯខ្លួនវិញ ប្រធានាធិបតីលោក Moon Jae-in មានប្រសាសន៍ថា៖
“វៀតណាមជាដៃគូចម្បងរបស់កូរ៉េខាងត្បូងនិងផ្ទុយទៅវិញ។ ក្នុងគោល នយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង វៀតណាមដើរតួនាទី សំខាន់ណាស់។ តាមរយៈជំនួបចរចាថ្ងៃនេះ ប្រទេសទាំងពីរបានបង្ហាញនូវ ចំណងមិត្តភាពដ៏ជ្រាលជ្រៅ ហើយស្រុះចិត្តគំនិតជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការ ដើម្បីវិបុលភាពនៃប្រជាជាតិទាំងពីរ”។
នារសៀលថ្ងៃទី២៣ មីនា ប្រធានាធិបតីលោក Moon Jae-in បានចូលរួម វេទិកាសហគ្រាសវៀតណាម-កូរ៉េខាងត្បូង និងជួបសវនាការជាមួយនាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan៕