វៀតណាមនឹងការពារឯករាជ្យនិងអធិបតេយ្យភាពកោះសមុទ្រយ៉ាងដាច់ខាត
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមមានមូលដ្ឋានដ៏គ្រប់គ្រាន់ដើម្បីអះអាង នូវអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa។ ទស្សនៈរបស់វៀត ណាមគឺការពារឯករាជ្យនិងអធិបតេយ្យភាពកោះសមុទ្រយ៉ាងដាច់ខាត។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ឆ្លើយសំណួរនៅចំពោះមុខរដ្ឋសភា (រូបថត៖ quochoi.vn) |
នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្លើយសំណួររបស់សមាជិកសភានៅក្នុងសម័យ ប្រជុំលើកទី៧ រដ្ឋសភា វៀតណាមនីតិកាលទី១៤ ស្ដីពីយុទ្ធសាស្ត្រតស៊ូរបស់វៀត ណាមដើម្បីធានាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍដោយចីរភាពនិងយូរអង្វែងនៅ សមុទ្រខាងកើត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមមានមូលដ្ឋានដ៏គ្រប់គ្រាន់ដើម្បីអះអាង នូវអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa។ ទស្សនៈរបស់វៀត ណាមគឺការពារឯករាជ្យនិងអធិបតេយ្យភាពកោះសមុទ្រយ៉ាងដាច់ខាត។ វៀត ណាមក៏មានគោលជំហរដោះស្រាយជម្លោះដោយឈរលើគោលការណ៍សន្តិភាព គោរពច្បាប់អន្តរជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ មិនប្រើប្រាស់ឬគំរាម កំហែងប្រើប្រាស់អំពើហឹង្សា ជាពិសេសគឺមិនធ្វើអោយផ្លាស់ប្ដូរនូវសភាពនៅ សមុទ្រខាងកើត។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖
“នាពេលកន្លងទៅ បណ្ដាសកម្មភាពសេដ្ឋកិច្ចរបស់វៀតណាមនៅសមុទ្រ ខាងកើតនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅតែប្រព្រឹត្តទៅជាធម្មតា។ បណ្ដាកម្លាំង សមត្ថកិច្ចនៅតែបង្កើនកិច្ចការពារចំពោះសកម្មភាពសេដ្ឋកិច្ចក៏ដូចជាការពារអ្នកនេសាទធ្វើសកម្មភាពនៅក្នុងតំបន់សមុទ្រស្របច្បាប់របស់វៀតណាមផងដែរ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានតស៊ូយ៉ាងប្ដូរផ្ដាច់ទៅនឹងអំពើរំលោភបំពានលើ អធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម តាមរយៈវិធីការទូត និងវិធីចាំបាច់ ផ្សេងៗទៀតដើម្បីការពារអធិបតេយ្យភាព”។
លោកឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបថែមទៀតថា នាបច្ចុប្បន្ន វៀតណាម បាននិងកំពុងបង្កើនការឃោសនានិងអប់រំ ដើម្បីជួយអោយអ្នកនេសាទវៀត ណាម យល់ដឹងច្បាស់ថែមទៀតអំពីច្បាប់អន្តរជាតិ ហើយត្រឹមតែធ្វើសកម្មភាព នៅក្នុងដែនសមុទ្រដ៏ស្របច្បាប់របស់វៀតណាម ដែលត្រូវបានកម្លាំងសមត្ថកិច្ច សមុទ្រការពារតែប៉ុណ្ណោះ៕