វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខ៖ កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិដើម្បីដោះស្រាយអស្ថិរភាពនៅលើពិភពលោក
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៥ ខែកក្កដា បានបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូស្តីពីបញ្ហាធ្វើអាជីវកម្មធនធានធម្មជាតិខុសច្បាប់នៅក្នុងតំបន់ Great Lakes នៃទ្វីបអាហ្វ្រិក។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូស្តីពីបញ្ហាធ្វើអាជីវកម្មធនធានធម្មជាតិខុសច្បាប់នៅក្នុងតំបន់ Great Lakes នៃទ្វីបអាហ្វ្រិក |
អង្គប្រជុំបានលើកឡើងថា គប្បីមានវិធីសាស្រ្តអភិក្រមជាទូទៅចំពោះបញ្ហាធ្វើ អាជីកម្មធនធានខុសច្បាប់នៅក្នុងតំបន់តាមរយៈការលើកកម្ពស់តួនាទីរបស់ប្រទេសទាំងអស់នៅក្នុងតំបន់ រួមជាមួយនឹងភាគីនានាឲ្យចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ទន្ទឹមនឹងនោះការជួយឧបត្ថម្ភផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុរបស់អង្គការអន្តរជាតិនិងដៃគូនានាក្នុងតំបន់គឺមិនអាចខ្វះបានឡើយ។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប បានសង្កត់ធ្ងន់លើកត្តាសំខាន់ចំនួន២ដែលអាចដោះស្រាយឲឲ្យដល់ឬសគល់នូវសភាពការណ៍អស្ថិរភាព និងសន្តិសុខក្នុងតំបន់ រួមមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធាន ដែលក្នុងនោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើរតួនាទីជួរមុខគេ ខណៈដែលប្រទេសនានាចែករំលែកផលប្រយោជន៍និងគោលដៅរួម។ លោកឯកអគ្គរដ្ឋទូត ក៏បានផ្តល់អនុសាសន៍ថាបណ្តាប្រទេសគប្បីធ្វើកំណែទម្រង់ក្របខ័ណ្ឌច្បាប់ បង្កើនអនុវត្តនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដើម្បីជម្រុញតម្លាភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាយន្តការចែករំលែកព័ត៌មាននិងទិន្នន័យពាក់ព័ន្ធនានាផងដែរ៕