វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីប្រធានបទបម្រែ បម្រួលអាកាសធាតុ និងគ្រោះអាសន្នសន្តិសុខ
(VOVWORLD) - វៀតណាមបានចែករំលែកការលំបាករបស់បណ្ដាប្រទេសកោះតូចៗ ដែលកំពុងអភិវឌ្ឍន៍ និងបណ្ដាប្រទេសអាហ្វ្រិកខាងត្បូង តំបន់ Sahel និងតំបន់ Lake Chad ដែលកំពុងទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃ ស្ថានភាពបម្រែបម្រួលអាកាសធាតុ។
ប្រតិភូចូលរួមកិច្ចប្រជុំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Arria របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (រូបថត៖ THX / TTXVN) |
នាថ្ងៃទី ២២ ខែមេសា ប្រទេសជាសមាជិក ចំនួន ១០ នាក់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រួមមានបារាំង ចក្រភពអង់ គ្លេស ប៊ែលហ្សិក អាល្លឺម៉ង់ សាធារ ណរដ្ឋ Dominicana អេស្តូនី នីហ្សេ Saint Vincent Grenadines ទុយនេស៊ី និងវៀតណាម) បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Arria អំពីប្រធានបទនៃការបម្រែបម្រួលអាកាសធាតុ និងគ្រោះអាសន្នសន្តិសុខ។ អង្គប្រជុំបានលើកសំណើរអំពីដំណោះស្រាយ ដូចជាដាក់បញ្ជូលបញ្ហាបន្សាំនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់នៃស្ថានភាពបម្រែបម្រួលអាកាសធាតុទៅក្នុងផែនការ យុទ្ធសាស្ត្រទប់ស្កាត់ជំលោះ កសាងសន្តិភាព និងចាត់វិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីសកម្មភាពរបស់ស្ថាប័នអង្គការសហប្រជាជាតិ និងបណ្ដាក្រុមបេសកកម្ម។
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាម លោក Dang Dinh Quy បានឲ្យដឹងថា៖ វៀតណាមបានចែករំលែកការលំបាករបស់បណ្ដាប្រទេសកោះតូចៗ ដែលកំពុងអភិវឌ្ឍន៍ និងបណ្ដាប្រទេសអាហ្វ្រិកខាងត្បូង តំបន់ Sahel និងតំបន់ Lake Chad ដែលកំពុងទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃ ស្ថានភាពបម្រែបម្រួលអាកាសធាតុ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់អង្គការសហប្រជាជាតិចាំបាច់ត្រូវបន្តតាមដាន និងពង្រឹងយន្តការផ្ដល់ព័ត៌មានស្តីពីគ្រោះអាសន្នដែលអាចកើតមានដោយសារការប្រែប្រួលអាកាសធាតុផងដែរ៕