វៀតណាមនឹងក្លាយទៅជាផ្នែកសំខាន់នៃបណ្ដាញចងសម្ព័ន្ធសេដ្ឋកិច្ចជាមួយដៃគូចំនួន៥៥

វៀតណាមនឹងក្លាយទៅជាផ្នែកសំខាន់នៃបណ្ដាញចងសម្ព័ន្ធសេដ្ឋកិច្ចជាមួយដៃគូចំនួន៥៥ - ảnh 1
វៀតណាមនឹងក្លាយទៅជាផ្នែកសំខាន់នៃបណ្ដាញចងសម្ព័ន្ធសេដ្ឋកិច្ចជាមួយដៃគូចំនួន៥៥ (VOV)

        Vovworld-បន្តសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទកំពូលរំលឹកខួបលើកទី​២៥​
នៃទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន-កូរ៉េខាងត្បូង នាថ្ងៃទី១១ធ្នូនៅទីក្រុង
Busan នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមនិងថ្លែងមតិ​
នៅ​វេទិការអង្គភាពអាជីវកម្មអាស៊ាន-កូរ៉េខាងត្បូង។

        ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ទៅ​លើការខំប្រឹង
ប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការរក្សារឹងមាំស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់
អតិផរណា។​ តាមលោកនាយករដ្ឋមន្ត្រីវៀតណាមថា ក្នុងឆ្នាំ២០១៤​សេដ្ឋកិច្ចវៀត
ណាមបន្តល្បឿនងើបឡើងវិញដ៏រឹងមាំដោយមានល្បឿនកំណើន GDP គ្រោងនឹង
ទទួលបានប្រមាណ៦%។ ដល់ឥឡូវនេះប្រទេសនិងដំបន់​ដែនដី​ជាង១០០បាន
វិនិយោគចូលមកវៀតណាមជាមួយចំនួនទុនវិនិយោគប្រមាណ​២៥០ពាន់លាន
ដុល្លារអាមេរិក។ សម្ព័ន្ធក្រុមហ៊ុនធំៗជាង១០០ក្នុងនោះមាន​សម្ព័ន្ធក្រុមហ៊ុនរបស់
កូរ៉េខាងត្បូងបានមានវត្តមាននៅវៀតណាម។ ​លោកនាយករដ្ឋមន្ត្រី Nguyen Tan
Dung បានសង្កត់ធ្ងន់ថា៖

        “ដោយយល់ច្បាស់រាល់ការលំបាកសាកល្បង រដ្ឋាភិបាលវៀតណាមពីមជ្ឈឹម
ដល់​ដំបន់បានរៀបចំការជួបសន្ទនាជាមួយវិនិយោគិនដើម្បីស្វែងយល់និងរួមដៃ
មាន​វិធានការជួយឧបត្ថម្ភដោះស្រាយទាន់ពេលវេលា។​ រដ្ឋសភាវៀតណាមក៏ទើប
​នឹង​បានអនុម័តលើច្បាប់សំខាន់ចំនួន២គឺច្បាប់ស្ដីពីការវិនិយោគនិងច្បាប់ស្ដីពី
អង្គភាព​អាជីវកម្មដោយមានជំហានកែលំអរគួរឲ្យកត់សម្គាល់​បង្កលក្ខណៈងាយ
ស្រួល​សំរាប់អង្គភាពអាជីវកម្មរក្សាស្ថិរភាពសមភាពនិងសមស្របនឹងសេដ្ឋកិច្ច
ទីផ្សារនិង​ទម្លាប់អន្តរជាតិ។”

        ទន្ទឹមនឹងនោះវៀតណាមកំពុងមានតម្រូវការប្រាក់រាប់លានលានដុល្លារ​អាមេរិក
​ដើម្បីវិនិយោគទៅលើគំរោងការអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធអំពី​អគ្គិសនី ថាមពល
​កកើតឡើងវិញ គមនាគមន៍ជាដើម។ នេះជាឱកាសល្អសំរាប់​អង្គភាពអាជីវកម្ម​
បរទេសវិនិយោគកសាងហេដ្ឋានរចនាសម្ព័ន្ធផ្គត់ផ្គងសេវាកម្មសាធារណៈតាមរូប​
សណ្ឋានដៃគូរដ្ឋសាធារណៈ(PPP) និងនេះក៏ជាឧត្តមភាព​របស់​វិនិយោគិន​កូរ៉េខាង
ត្បូង។

នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងថែមទៀតថា៖ រួមជាមួយកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីចំនួន ៨ ដែលត្រូវបានចុះហត្ថលេខា វៀតណាមកំពុង
ដំណើរ ការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ៦ ទៀត ដែលមាន
ស្តង់ដាខ្ពស់ ជាមួយសហភាពអឺរ៉ុប  EU  ប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប សម្ព័ន្ធភាព
គយរដ្ឋការរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថាន  កូរ៉េខាងត្បូងនិងកិច្ចព្រមព្រៀង
ដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖

“ដោយមានយថាទស្សសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន
១៤ នាពេលខាងមុខ បរិយាកាសច្បាប់អាជីវកម្មនៅវៀតណាមនឹងមានការ
ផ្លាស់ប្តូរងាយស្រួលជាងប្រកួតប្រជែងថែមទៀត។ វៀតណាមនឹងក្លាយទៅ
ជាកត្តាសំខាន់មួយក្នុងបណ្ដាញផ្សាភ្ជាប់សេដ្ឋកិច្ចដ៏ធំធែងដោយមានដៃគូចំនួន
៥៥ ក្នុងនោះ មានប្រទេសជាសមាជិក G-20 ចំនួន ១៥ ប្រទេស។ ប្រការនេះនឹង
បើកចេញឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មដែលមកដល់វៀតណាម
វិនិយោគធ្វើអាជីវកម្ម។ ពេលនោះ វៀតណាមនឹងជាច្រក់ទ្វាសំខាន់មួយដើម្បី
វិនិយោគិនទាក់ទងផ្ទាល់ជាមួយទីផ្សារនៃប្រទេសជាសមាជិក អាស៊ាន EU
និងអាមេរិក ជាដើម។”

នាយករដ្ឋមន្ត្រី Nguyen Tan Dung​ បានអះអាងជាថ្មីម្តងទៀតនូវការគោរព ហើយវាយ តំលៃខ្ពស់ចំពោះបណ្ដាគំរោងការណ៍វិនិយោគរបស់កូរ៉េខាងត្បូងនៅវៀតណាម។ រដ្ឋាភិបាលវៀតណាមក៏ដូចជារដ្ឋអំណាចតំបន់នានានឹងបង្កលក្ខណៈងាយស្រួលសំរាប់ វិនិយោគិនបរទេសនិងកូរ៉េខាងត្បូងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែង នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ