វៀតណាមនឹងកសាង និងអនុវត្តន៍វិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងខ្លាំងក្លាថែមទៀត
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានសង្កត់ធ្ងន់ថា ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការស្ដារស្ថានភាពធម្មជាតិឡើងវិញ ត្រូវក្លាយទៅជាអាទិភាពចម្បង ក្នុងសេចក្ដីសម្រេចចិត្តអភិវឌ្ឍន៍ទាំងអស់ ហើយជាស្តង់ដារសីលធម៌ខ្ពស់បំផុតនៅគ្រប់កម្រិតថ្នាក់ គ្រប់ផ្នែក គ្រប់សហគ្រាស និងប្រជាជន។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh |
នារសៀលថ្ងៃទី ១ ខែវិច្ឆិកា ម៉ោងក្នុងស្រុក (ម៉ោង ១៩ នៅទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកសន្និសីទកំពូលអាកាសធាតុ ដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ២៦ របស់ភាគីនានា ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ( COP26) នៅទីក្រុង Glasgow ប្រទេសស្កុតឡែន ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។ អញ្ជើញចូលរួមសន្និសីទ COP26 មានវត្តមានថ្នាក់ដឹកនាំ និងតំណាងភាគីចំនួន ១៩៧ ដែលបានចូលរួមអនុសញ្ញា ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង ១២០ រូប។
អញ្ជើញថ្លែងនៅក្នុង សន្និសីទ COP26 លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានសង្កត់ធ្ងន់ថា ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការស្ដារស្ថានភាពធម្មជាតិឡើងវិញ ត្រូវក្លាយទៅជាអាទិភាពចម្បង ក្នុងសេចក្ដីសម្រេចចិត្តអភិវឌ្ឍន៍ទាំងអស់ ហើយជាស្តង់ដារសីលធម៌ខ្ពស់បំផុតនៅគ្រប់កម្រិតថ្នាក់ គ្រប់ផ្នែក គ្រប់សហគ្រាស និងប្រជាជន។ វិទ្យាសាស្រ្តត្រូវតែឈានមុខគេដើម្បីដឹកនាំ ហើយប្រភពហិរញ្ញវត្ថុត្រូវតែជាគម្នាស់ ដោយជំរុញការផ្ទេរប្ដូរគំរូអភិវឌ្ឍន៍ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង វិលជុំ យកប្រជាជនជាមជ្ឈភាព និងមិនបំភ្លេចនរណាម្នាក់ឡើយ៖
ពិធីបើកសន្និសីទកំពូលឌរបស់អង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ( COP26) |
“ប្រទេសទាំងអស់ចាំបាច់ត្រូវសន្យាយ៉ាងខ្លាំងក្លាថែមទៀត អំពីការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយផ្នែកលើគោលការណ៍ទទួលខុសត្រូវរួម ប៉ុន្តែមានភាពខុសប្លែកគ្នា ឲ្យបានសមស្របនឹងលក្ខខ័ណ្ឌ កាលៈទេសៈ និងសមត្ថភាពរបស់ប្រទេសនីមួយៗ។ ក្នុងឱកាសនេះ ខ្ញុំអំពាវនាវឲ្យមានសមភាព យុត្តិធម៌អំពីការប្រែប្រួលអាកាសធាតុ។ នេះជាតម្រូវការត្រឹមត្រូវ ដើម្បីរួមគ្នាទប់ស្កាត់ការកើនឡើងសីតុណ្ហភាពរបស់ផែនដី។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលទើបតែចាប់ផ្តើមដំណើរការឧស្សាហូបនីយកម្មក្នុងរយៈពេលជាង ៣ ទស្សវត្សរ៍កន្លងនោះ វៀតណាមគឺជាប្រទេសមួយ ដែលមានគុណសម្បត្តិអំពីថាមពលកកើតឡើងវិញ ហើយវៀតណាមនឹងកសាង និងអនុវត្តន៍បណ្ដាវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងខ្លាំងក្លាតាមរយៈប្រភពកម្លាំងរបស់ខ្លួន រួមជាមួយកិច្ចសហប្រតិបត្តិការគាំទ្ររបស់សហគមន៍អន្តរជាតិ ជាពិសេសគឺបណ្ដាប្រទេសអភិវឌ្ឍន៍ ទាំងហិរញ្ញវត្ថុ និងការផ្ទេរប្ដូរបច្ចេកវិទ្យា ក្នុងនោះមានការអនុវត្តន៍យន្តការនានាតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីសម្រេចឲ្យបានការបញ្ចេញឧស្ម័នសុទ្ធនៅកម្រិតសូន្យនៅឆ្នាំ ២០៥០ ផងដែរ”៕