វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីជំរុញអោយ AIPA ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព
(VOVWORLD) - មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ (AIPA 40) បានប្រារព្ធឡើង នាព្រឹកថ្ងៃទី២៦ ខែសីហា នៅរាជធានីបាងកក ប្រទេសថៃ។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha អញ្ជើញថ្លែងនៅពិធីបើក AIPA 40 (រូបថត៖ VOV) |
បន្ទាប់ពីពិធីបើក បានប្រព្រឹត្តទៅកិច្ចប្រជុំពេញអង្គទី១នៃមហាសន្និបាត AIPA 40។ ប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែងសុន្ទរកថា នៅកិច្ចប្រជុំនេះ។
លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ក្នុងរយៈពេលមួយឆ្នាំ កន្លងទៅ ពិភព លោកបានឆ្លងកាត់ការវិវត្តន៍ជាច្រើនយ៉ាងឆាប់រហ័សនិងស្មុគ ស្មាញ។ សហគមន៍បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្តប្រឈមនឹងការ សាកល្បងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះមានការប្រកួតប្រជែង យុទ្ធសាស្ត្ររវាងមហាអំណាចពិភពលោកនានា បញ្ហាសន្តិសុខប្រពៃណី ក្រៅ ប្រពៃណី ក៏ដូចជាហានិភ័យសេដ្ឋកិច្ច ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អាស៊ាននៅតែសម្រេចបាននូវសមិទ្ធផលនានា លើសសរទ្រូងទាំង៣នៃសហ គមន៍ ដែលប្រទេសជាសមាជិកទាំងអស់រក្សាបាននូវល្បឿនកំណើនសេដ្ឋកិច្ចគួរ អោយលើកទឹកចិត្ត (គិតជាមធ្យមនៅកម្រិត៥,១%នាឆ្នាំ២០១៨)។ យ៉ាង ណាមិញ រាល់ការវិវត្តន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់ក៏បណ្ដាលអោយអាស៊ានត្រូវព្រួយបារម្ភ ផងដែរ។ នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២នាពេលកន្លងទៅ ប្រទេសនានាបានឡើងសម្លេងយ៉ាងទៀងត្រង់អំពីសកម្មភាពដោយឯកតោភាគីនៅសមុទ្រខាងកើត ដែលរំលោភបំពានលើអធិបតេយ្យភាពនិងផលប្រយោជន៍ ស្របច្បាប់របស់ប្រទេសជាប់ឆ្នេរសមុទ្រ ព្រមទាំងធ្វើអោយ សឹករេចរឹលជំនឿទុក ចិត្ត ជះឥទ្ធិពលអវិជ្ជមានទៅលើសន្តិភាព សន្តិសុខ និងស្ថិរភាព សេរីភាព និង សុវត្ថិភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅតំបន់ផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅកិច្ចប្រជុំ |
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ ធ្ងន់ថា AIPA និងសមាជិកសភាគ្រប់រូបរបស់ AIPA ត្រៀមខ្លួនជាស្រេចរួមដំណើរ ជាមួយអាស៊ានដើម្បីកសាងសហ គមន៍ប្រកបដោយចីរភាព។
“ពង្រឹង ផ្លាស់ប្ដូរថ្មីថែមទៀតនូវការរៀបចំនិងសកម្មភាពរបស់ AIPA សំដៅ ពង្រីកឋានៈ តួនាទីរបស់ AIPA ដែលជាដៃគូសំខាន់មួយរបស់អាស៊ានក្នុងដំណើរ ការកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព។ AIPA បន្តជួយឧបត្ថម្ភគាំទ្រ យ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការតភ្ជាប់ការអនុវត្តទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ជាមួយរបៀបវារៈរបស់អង្គការសហប្រជា ជាតិដើម្បីការអភិវឌ្ឍដោយចីរភាពដល់ឆ្នាំ២០៣០។ ព្រមទាំងគាំទ្រចំពោះគំនិត ផ្ដួចផ្ដើមរបស់អាស៊ានស្ដីពីការជំរុញការតភ្ជាប់គ្រប់ជ្រុងជ្រោយក្នុងតំបន់និងការ អភិវឌ្ឍដោយចីរភាព ដែលក្នុងនោះមានកិច្ចការពារបរិស្ថាន ទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ បង្ការទប់ស្កាត់កាកសំណល់ ប៉្លាស្ទិកនិងសំរាមសមុទ្រ ផងដែរ”។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាង ថា ក្នុងឆ្នាំ២០២០ វៀតណាមានកិត្តិយសចូលកាន់តំណែងជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានអាស៊ាន ថែម ទាំងរដ្ឋសភាវៀតណាមជាប្រធាន AIPA ទៀតផង។ ហេតុនេះហើយ វៀតណាម នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីជំរុញអោយ AIPA ក្លាយទៅ ជាអង្គការអន្តរសភាមួយដែលប្រកបដោយប្រសិទ្ធភាព សក្តិសមជាតំណាងយ៉ាង ពិតប្រាកដនៃបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជនអាស៊ានគ្រប់រូប៕