វៀតណាមនិងគុយបាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
(VOVWORLD) -វៀតណាមនិងគុយបាគប្បីបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ក្នុងនោះ យក ចិត្តទុកដាក់លើការលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ យោគឲ្យឡើងកម្រិតនៃទំនាក់ទំនងនយោបាយល្អប្រសើរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបា លោកស្រី Lianys Torres Rivera |
នោះជា មតិរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបា លោកស្រី Lianys Torres Rivera នាថ្ងៃទី៩មករា នៅទីក្រុងហាណូយក្នុងឱកាស មកសម្តែងកការគួរសមទទួលបេសកកម្មការទូតនៅ វៀត ណាម។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Lianys Torres Rivera បានអះអាងថា ក្នុងអាណត្តិការ ទូតរបស់ខ្លួននៅវៀតណាម លោកស្រីនឹងខិតខំប្រឹងប្រែងរួមចំណែកទៅក្នុងការនាំទំនាក់ ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព៕