វៀតណាមនិងគុយបាបង្កើនទំនាក់ទំនងមិត្តភាព
(VOVWORLD) - នាថ្ងៃទី១៣កក្កដា គណៈប្រតិភូសម្ព័ន្ធសមាគមនារីវៀតណាមដឹកនាំដោយ ប្រធានសម្ព័ន្ធសមាគម លោកស្រី Nguyen Thi Thu Ha បានចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅគុយបា ចាប់ ពីថ្ងៃទី៣ដល់ថ្ងៃទី១៣កក្កដា។
ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Nguyen Thi Thu Ha |
ក្នុងរយៈពេលនេះ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Nguyen Thi Thu Ha អញ្ជើញទទួលជួបជាមួយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តគុយបានិងជាអគ្គលេខាធិការសហព័ន្ធនារីគុយបា (FMC) លោកស្រី Teresa Amarelle Boue។ ភាគីទាំងពីរបានសន្យា រឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសគឺអង្គការនារីនៃប្រទេសទាំងពីរ ចែក រំលែកនូវគោលដៅ សមិទ្ធិក្នុងកិច្ចការប្រគល់សិទ្ធិឲ្យនារី ក៏ដូចជារាល់ការសាកល្បងដែលនារីត្រូវប្រឈមមុខ។
ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានអះអាងថា នឹងត្រៀមខ្លូនជាស្រេច ចែករំលែកជាមួយប្រទេសមិត្តនូវសកម្មភាពនិងបទពិសោធន៍ក្នុងការងាររបស់សមាគម ជាពិសេសគឺត្រៀមរៀបចំដើម្បីសមស្របជាមួយការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាសម័យកាលថ្មី៕