វៀតណាមនិងគុយបាបង្កើនទំនាក់ទំនងមិត្តភាពពិសេស

វៀតណាមនិងគុយបាបង្កើនទំនាក់ទំនងមិត្តភាពពិសេស - ảnh 1
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការ បរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno Rodriguez Parrilla​ នាឆ្នាំ២០១២

(VOVworld)-ទទួលសេចក្តីអញ្ជើញពីឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរ​ទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno
 Rodriguez Parrilla មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៩ដល់​ថ្ងៃ១២កញ្ញា២០១៤។ នេះជាលើកទី៤ ដែលរដ្ឋមន្រ្តីការ បរទេសគុយបាមកទស្សន
កិច្ចវៀតណាម  និងជាលើកដំបូងក្នុងឋានៈជាសមាជិកការិយាល័យនយោបាយ។ ដំណើរទស្សនកិច្ចនេះរបស់លោក Bruno Rodriguez Parrilla គឺសំដៅបង្កើន​ទំនាក់ទំ​នងមិត្តភាពជាពិសេស រវាងវៀត ណាមជាមួយគុយបា និងផ្លាស់ប្តូររាល់វិធានការ សំដៅជម្រុញការអនុវត្តន៍ បណ្តាកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានចុះហត្ថលេខាមុននេះ ក៏ដូចជា ឯកភាពគ្នាក្នុងការត្រៀមរៀបចំឲ្យពិធី​រំលឹក​ខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនង កាទូតនាឆ្នាំ២០១៥ខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ