វៀតណាមនិងគុយបាបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក  Miguel Mario Diáz Canel Bermúdes នាយប់ថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  និងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញរៀបចំពិធីជប់លៀង ទទួលស្វាគមន៍លោកប្រធាន Miguel Mario Diáz Canel Bermúdes និងគណៈប្រតិភូជាន់ខ្ពស់គុយបាផងដែរ។

វៀតណាមនិងគុយបាបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក  Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញរៀបចំពិធីជប់លៀងអបអរសាទរប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Mario Diáz Canel Bermúdes

ថ្លែងក្នុងពិធីជប់លៀង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅជាថ្មីម្តងទៀត ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Mario Diáz Canel Bermúdes ដែលនាំមកនូវមនោសញ្ចេតនាសាមគ្គីភាព តម្លាភាព និងចំណងមិត្តភាពពិសេសរបស់ប្រជាជនគុយបា។

លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖“នាខែកញ្ញាកន្លងទៅនេះ ប្រទេសទាំងពីរវៀតណាមនិងគុយបា បានប្រារព្ធពិធីអបអរសាទរជាច្រើន សម្រាប់ ខួបលើកទី ៤៥ នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អគ្គមគ្គុទេស Fidel Alejandro Castro Ruz ដែលជាថ្នាក់ដឹកនាំបរទេសតែមួយគត់ ដែលបានអញ្ជើញមកដល់តំបន់រំដោះភាគខាងត្បូងវៀតណាមនាឆ្នាំ១៩៧៣។  សព្វថ្ងៃនេះ ទំនាក់ទំនងរវាងវៀតណាមនិងគុយបាបានប្រៀបប្រដូចជា មាសបានឆ្លងកាត់ភ្លើង ហើយកាន់តែស្អិតរមួត។ វៀតណាមមិនត្រឹមតែជាអ្នកតាមមើលប៉ុណ្ណោះទេ ថែមទាំងរួមដំណើរជាមួយការអភិវឌ្ឍបដិវត្តន៍របស់ប្រទេសគុយបាទៀតផងដែរ។ វៀតណាមបានចាត់ទុក សមិទ្ធផលរបស់គុយបាជាសេចក្តីសប្បាយរបស់ខ្លួន ការលំបាករបស់គុយបាក៏ជាការលំបាកផ្ទាល់របស់ខ្លួនដែរ ពោលគឺវៀតណាមបានចែករំលែកការសប្បាយរីករាយក៏ដូចជាការលំបាក ប្រគៀកស្មា ជាមួយប្រទេសគុយបា ជាបងប្អូនផងដែរ”។

ចំណែក ប្រធានក្រុមប្រឹក្សារដ្ឋនិងប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក Miguel Miguel Diáz Canel Bermúdes បានគូសបញ្ជាក់នូវចំណងមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពជាប្រវត្តិសាស្ត្ររវាងវៀតណាមនិងគុយបាគឺមានសារៈសំខាន់និងពិសេស។ ដំណើរទស្សនកិច្ចនៅវៀតណាមនេះរបស់លោកគឺដើម្បីបញ្ជាក់ថា គុយ បាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរគុយបានិងវៀតណាមស្ថិតស្ថេរជានិរន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ