វៀតណាមនិងចក្រភពអង់គ្លេសចែករំលែកបទពិសោធន៍ក្នុងការវាយតម្លៃផលប៉ះពាល់នៃគោលនយោបាយ

(VOVWORLD) - ការវាយតម្លៃផលប៉ះពាល់នៃគោលនយោបាយមានអត្ថន័យដ៏សែន សំខាន់ដែលជួយឲ្យស្ថាប័នមានសមត្ថកិច្ចជ្រើសរើសបាននូវគោលនយោ បាយដ៏ល្អបំផុតហើយសមស្របនឹងស្ថានភាពជាក់ស្ដែង។
វៀតណាមនិងចក្រភពអង់គ្លេសចែករំលែកបទពិសោធន៍ក្នុងការវាយតម្លៃផលប៉ះពាល់នៃគោលនយោបាយ - ảnh 1 លោក Gareth Ward ឯកអគ្គរដ្ឋទូតអង់គ្លេស និង អៀឡង់ខាងជើងប្រចាំវៀតណាមថ្លែងនៅសិក្ខាសាលា។ (រូបថត៖TTXVN)

នាថ្ងៃទី២១ កក្កដា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌វៀត ណាមបានសហការជាមួយក្រសួងអាជីវកម្ម ថាមពលនិងយុទ្ធសាស្ត្រឧស្សាហកម្ម អង់គ្លេសរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ក្នុងការកសាងប្រព័ន្ធរៀបចំណាត់ថ្នាក់គុណភាពនៃរបាយការណ៍វាយតម្លៃផលប៉ះពាល់នៃគោលនយោបាយរបស់ចក្រភពអង់គ្លេសនិងលទ្ធភាពអនុវត្តនៅវៀតណាម។

ការវាយតម្លៃផលប៉ះពាល់នៃគោលនយោបាយមានអត្ថន័យដ៏សែន សំខាន់ដែលជួយឲ្យស្ថាប័នមានសមត្ថកិច្ចជ្រើសរើសបាននូវគោលនយោ បាយដ៏ល្អបំផុតហើយសមស្របនឹងស្ថានភាពជាក់ស្ដែង។ សកម្មភាពនេះ ជាការចាប់បង្ខំក្នុងដំណើរការកសាង ចេញផ្សាយឯកសារច្បាប់។

ថ្លែងនៅសិក្ខាសាលានេះ លោក Gareth Ward ឯកអគ្គរដ្ឋទូតអង់គ្លេស និងអៀឡង់ខាងជើងប្រចាំវៀតណាមបានអះអាងថាចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការត្រួត ពិនិត្យ វាយតម្លៃចំពោះគុណភាពនៃឯកសារច្បាប់ ធានាតម្លាភាព ហើយ នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននិងសហគ្រាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ