វៀតណាមនិងចក្រភពអង់គ្លេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(VOVWORLD) - ការសម្រេច UKVFTA បង្កើតឡើងការតភ្ជាប់និងការលាយឡំគ្នាផ្នែកសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ ហើយរួមចំណែកដល់ការពង្រីកនិងលើកកំពស់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ អង់គ្លេសលោក Tran Ngoc An និងឯកអគ្គរាជទូតអង់គ្លេសប្រចាំវៀតណាម លោក Gareth Ward តាងនាមរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង UKVFTA។ (រូបថត៖ TTXVN) |
នាយប់ថ្ងៃទី២៩ ខែធ្នូ (ម៉ោងនៅវៀតណាម) នៅទីស្នាក់ការក្រសួងការ បរទេសនិងអភិវឌ្ឍចក្រភពអង់គ្លេស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ អង់គ្លេសលោក Tran Ngoc An និងឯកអគ្គរាជទូតអង់គ្លេសប្រចាំវៀតណាម លោក Gareth Ward បានតាងនាមរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងចក្រភព អង់គ្លេស (UKVFTA)។ ថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខា លោកឯកអគ្គរដ្ឋទូត Tran Ngoc An បានឲ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយមាន អត្ថន័យដ៏សែនសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការសម្រេច UKVFTA បង្កើតឡើងការតភ្ជាប់និងការលាយឡំគ្នាផ្នែកសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ ហើយរួមចំណែកដល់ការពង្រីកនិងលើកកំពស់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស។
រីឯខ្លួនវិញ លោកឯកអគ្គរាជទូតអង់គ្លេសប្រចាំវៀតណាម Gareth Ward បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងធានាកំណើន ពាណិជ្ជកម្មទ្វេភាគី ហើយជាព័ត៌មានល្អចំពោះអាជីវកម្មអង់គ្លេសជាង ៣.០០០អង្គភាពដើម្បីបន្តជំរុញការនាំចេញទៅកាន់វៀតណាម ក៏ដូចជា អ្នកប្រើប្រាស់អង់គ្លេសនានាដែលចង់អភិក្រមនឹងផលិតផលដូចជាទូរស័ព្ទ ចល័ត សម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញផ្សេងៗទៀតដែលបាន ផលិតនៅវៀតណាម ផងដែរ។ នេះជាឱកាសធំសម្រាប់ចក្រភពអង់គ្លេស ដោយសារប្រទេសនេះកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗដល់ទំនាក់ទំនងជាមួយតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយវៀតណាមជា ប្រទេសមួយក្នុងចំណោមប្រទេសមានល្បឿនកំណើនលឿននៅក្នុងតំបន់។
គួរបញ្ជាក់ថា បន្ទាប់ពីចូលជាធរមាននៅដើមឆ្នាំ២០២១ខាងមុខនេះ UKVFTA នឹងនាំមកនូវឥទ្ធិពលវិជ្ជមានភ្លាមសម្រាប់អាជីវកម្មទាំងវៀត ណាមនិងអង់គ្លេស ដោយការកាត់បន្ថយពន្ធគយគួរឲ្យកត់សម្គាល់លើ ទំនិញនាំចេញពីវៀតណាមទៅអង់គ្លេសជាង៧០% ហើយពីអង់គ្លេសមក វៀត ណាមវិញជាង៦៥% ដែលក្នុងនោះ មុខទំនិញជាច្រើននឹងទទួលពន្ធ ០% ។ តាមការគ្រោងទុក ក្រោយរយៈពេល៦ឆ្នាំ ទំនិញជាង៩៩%នៃប្រទេស ទាំងពីរនឹងទទួលកម្រិតពន្ធ០%៕