វៀតណាមនិងចិនចែករំលែកបទពិសោធន៍លើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិច
(VOVworld)-នាថ្ងៃទី៣មិថុនា ក្រុមការងាររបស់គណៈកម្មាធិការជនជាតិចិន ដឹក
នាំដោយលោក Li Zhao អនុរដ្ឋមន្ត្រីនិងជាអនុប្រធានគណៈកម្មាធិការជនជាតិ
ដែលកំពុងបំពេញទស្សនកិច្ចការងារនិងស្វែងយល់កិច្ចការជនជាតិជាមួយស្ថាប័ន
អចិន្ត្រៃយ៍គណៈកម្មាធិការទទួលបន្ទុកភាគពាយព្យ។ នៅទីនេះ លោកស្រី Hoang
Thi Hanh អនុរដ្ឋមន្ត្រីនិងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកភាគ ពាយព្យ
បានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមមានគោលនយោបាយជួយឧប
ត្ថម្ភជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិជា ជនជាតិភាគតិច
លើទូទាំងប្រទេសនិយាយរួមនិងជនរួមជាតិជាជនជាតិភាគតិច នៅតំបន់ពាយ័ព្យ
និយាយដោយឡែក។លោកស្រីអះអាងថែមទៀតថា ការដែលំ ក្រុមការងារនៃគណៈ
កម្មាធិការជនជាតិចិនមកស្វែងយល់ ផ្លាស់ប្តូរព័ត៌មាន ចែក រំលែកបទពិសសោធន៍
និង សហប្រតិបត្តិការដូច្នេះ នឹងបង្កើនចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការមិត្ត
រវាងប្រទេសទាំងពីរ វៀតណាមនិងចិនផងដែរ។ នេះក៏ ឱកាសល្អសម្រាប់ភាគីទាំង
ពីររៀនសូត្រពីគ្នាទៅវិញទៅមក សំដៅលើកកំពស់ ប្រសិទ្ធិភាពក្នុងការវិនិយោគអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់តំបន់ជនរួមជាតិជា ជនជាតិភាគតិចនៃប្រទេសនីមួយៗ
ផងដែរ៕