វៀតណាមនិងចិនចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ

(VOVWORLD) - នាថ្ងៃទី ១៣ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ថ្ងៃទី ១២-១៣ ខែធ្នូ) របស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping នោះ វៀតណាម និងចិនបានចេញ សេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ភាពជាដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។

វៀតណាមនិងចិនចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្ស
ប្រធានរដ្ឋចិនលោក Xi Jinping។ (រូបថត៖ VNA)
សេចក្តីថ្លែងការណ៍មានកម្រាស ១៧ ទំព័រ រួមមានប្រធានបទធំៗចំនួន ៥។ ជាកិច្ច ចាប់ផ្ដើម សេចក្តីថ្លែងការណ៍បានអះអាងថា៖ វៀតណាម និងចិនជាអ្នកជិតខាងល្អ មិត្តភក្តិល្អ សមមិត្តល្អ ដៃគូល្អ មានរបបនយោបាយស្រដៀងគ្នា ឧត្តមគតិនិងជំនឿជាក់ ស្រដៀងគ្នា និងមាគ៌ាអភិវឌ្ឍន៍ដ៏ជិតស្និទ្ធ មានទិសដៅដូចគ្នា ចែករំលែកអនាគតរួម ខិតខំប្រឹងប្រែងដើម្បីសុភមង្គលរបស់ប្រជាជន និងភាពសម្បូររុងរឿងរបស់ប្រទេស ជាតិ ខិតខំប្រឹងប្រែងដើម្បីបុព្វហេតុសន្តិភាពដ៏ខ្ពង់ខ្ពស់ និងវឌ្ឍភាពរបស់មនុស្សជាតិ។
អាស្រ័យហេតុនេះ ដើម្បីទទួលមរតក និងពង្រីកប្រពៃណី “ទំនាក់ទំនងជិតស្និទ្ធ វៀតណាម-ចិន ជាសមមិត្តផង និងជាបងប្អូនផង” បន្តធ្វើឲ្យស៊ីជម្រៅ និងលើកកំពស់ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន ភាគីទាំងពីរបានឯកភាពកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ សុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បី បុព្វហេតុសន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិ។
វៀតណាមគាំទ្រចំពោះការកសាងសហគមន៍ចែករំលែកអនាគតមនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល។ គំនិតផ្តួចផ្តើមដែលបានលើកឡើងខាងលើបានកំណត់គោលដៅគឺ ការពារផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ដើម្បីបុព្វហេតុសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាពរបស់ប្រជាជនលើពិភពលោក ឆ្លើយតបនឹងបំណងប្រាថ្នាកសាងពិភព លោកឱ្យកាន់តែប្រសើរឡើងរបស់ប្រជាជននៃប្រទេសនានា។ ភាគីទាំងពីរបានឯកភាពថា ការអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេសត្រូវគោរព តាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងស្តង់ដារជាមូលដ្ឋាននៃទំនាក់ ទំនងអន្តរជាតិ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក សមភាព ផលប្រយោជន៍ ទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គោរពអធិបតេយ្យភាព និងបូរណភាព ដែនដីរបស់គ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់នូវការដោះស្រាយការខ្វែងគំនិតគ្នាដោយ សន្តិវិធី។
តាមទិសដៅខាងលើ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងវៀតណាម-ចិនឱ្យឈានចូលដំណាក់កាលថ្មី។ ភាគីទាំងពីរបានឯកភាពពង្រីកឲ្យបានល្អនូវតួនាទី សម្របសម្រួលជាទូទៅនៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀត ណាម-ចិន ជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយផ្តោតលើ ទិសដៅធំៗទាំង ៦ នៃកិច្ចសហប្រតិបត្តិការ៖ ការជឿទុកចិត្តខាងនយោបាយកាន់តែ ខ្ពស់; កិច្ចសហប្រតិបត្តិការការពារជាតិ -សន្តិសុខកាន់តែជាក់ស្ដែង; កិច្ចសហប្រតិបត្តិ ការកាន់តែស៊ីជម្រៅ; មូលដ្ឋានសង្គមកាន់តែរឹងមាំ; ការសម្របសម្រួលពហុភាគីកាន់តែ ជិតស្និទ្ធ; ការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាកាន់តែប្រសើរឡើង រួមដៃគ្នា ជំរុញបុព្វហេតុសង្គមនិយមនិងពិភពលោកដ៏រីកចម្រើន។
 ភាគីទាំងពីរបានឯកភាពថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គ លេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានទទួលជោគជ័យដ៏ល្អប្រសើរ ជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងបក្សទាំងពីរ និង ប្រទេសទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកចំណងមិត្តភាពវៀតណាម-ចិន លើកកំពស់ទំនាក់ទំនងវៀតណាម-ចិនក្នុងយុគសម័យថ្មី ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ