វៀតណាមនិងចិនដំណើរការចរចារអំពីដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ Bac Bo
(VOVWORLD) /  
|
វៀតណាមនិងចិនដំណើរការចរចារអំពីដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ Bac Bo (vietnamplus.vn) |
Vovworld-វៀតណាមនិងចិនដំណើរការចរចារអំពីដំបន់សមុទ្រនៅខាងក្រៅ
ឈូងសមុទ្រ Bac Bo និងសហប្រតិបត្តិការក្នុងវិស័យរសើបនានានៅសមុទ្រនាថ្ងៃទី១៩និង២០កុម្ភៈនៅទីក្រុងហាណូយ។
នៅការចរចារវង់ទី៥ថ្នាក់ឯកទេសអំពីដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ
Bac Bo ភាគីទាំងពីរបានអះអាងអនុវត្តយ៉ាងម៉ឺងម៉ាត់ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអំពីការជំរុញកិច្ចចរចារកំណត់ដំបន់សមុទ្រនៅខាងក្រៅឈូង
សមុទ្រ Bac Bo ទន្ទឹមនឹងនោះសកម្មជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រួមនៅដំបន់
សមុទ្រនេះ។ នៅវង់ចរចារលើកនេះ ក្រុមអ្នកជំនាញការបច្ចេកទេស ស្រាវជ្រាវរួម
នៃភាគីទាំងពីរបានដំណើរការផ្លាស់ប្តូរអំពីខ្លឹមសារជាក់ស្ដែងមួយចំនួនបំរើគោល
ដៅចំនួន២ កំណត់ដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ Bac Bo និងសហប្រតិបត្តិ
ការអភិវឌ្ឍន៍រួមនៅដំបន់សមុទ្រនេះ។
នៅវង់ចរចារក្រុមការងារស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរសើបតិចលើ
សមុទ្រ ភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពផែនការលាតត្រដាងជាក់ស្ដែងកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន២។ ទន្ទឹមនឹងនោះភាគីទាំងពីនឹងបន្តផ្លាស់ប្តូរ
ពង្រាងកិច្ចព្រមព្រៀងសហប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះលើសមុទ្រវៀត
ណាម-ចិនដើម្បីអាចចុះហត្ថលេខានិងអនុវត្តក្នុងឆ្នាំ២០១៤។
ភាគីទាំងពីរបានឯកភាពវង់ចរចារវង់ទី៦ថ្នាក់ឯកទេសវៀតណាម-ចិនស្ដីពីដំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ Bac Bo នាឆមាសទី២ឆ្នាំ២០១៤និងវង់ទី៦ស្ដីពីកិច្ចសហប្រតិបត្តិការរសើបតិចលើសមុទ្រវៀតណាម-ចិននាខែឧសភាឆ្នាំ២០១៤នៅប្រទេសចិន៕
-VOVWORLD