វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ
|
វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ (vietnamplus.vn) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់លោក Guo Shengkun រដ្ឋមន្ត្រីក្រសួង
នគរបាលចិន នាថ្ងៃទី២៦តុលា គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀត
ណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Tran Dai Quang សមាជិកការិយាល័យ
នយោបាយនិងជារដ្ឋមន្ត្រីក្រសួងនគរបាលបានទៅបំពេញទស្សនកិច្ចនៅចិន
និងធ្វើសហអធិបតីសន្និសីទសហប្រតិបត្តិការបង្កាប្រឆាំងបទល្មើសលើកទី៤
រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងនគរបាលចិន។ នារសៀលថ្ងៃទី២៦
តុលានៅរដ្ឋធានីប៉េកាំង លោក Tran Dai Quang បានជួបសន្ទនាជាមួយលោក
Meng Jianzhu សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការនិតិ
នយោបាយមជ្ឈឹមបក្សកុម្មុយនីស្តចិន។ លោក Tran Dai Quang មានបំណងថា
លោក Meng Jianzhu បន្តយកចិត្តទុកដាក់ដល់ការបញ្ជាណែនាំជំរុញទំនាក់ទំនង
សហប្រតិបត្តិការរវាងក្រសួងនគរបាលនិងស្ថាប័ននីតិប្រតិបត្តិចិនជាមួយក្រសួង
នករបាលវៀតណាមកាន់តែអភិវឌ្ឍន៍មានប្រសិទ្ធភាពជាក់ស្ដែងឆ្លើយតបនឹង
បំណងនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីររួមចំណែករក្សាសន្តិ
សុខសណ្ដាប់ធ្នាប់នៃប្រទេសនីមួយៗសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍ក្នុងដំបន់និង
លើពិភពលោក។
សន្និសីទសហប្រតិបត្តិការបង្កាប្រឆាំងបទល្មើសរវាងក្រសួងនគរបាលវៀតណាម
និងក្រសួងនគរបាលចិនជាសន្និសីទថ្នាក់រដ្ឋមន្ត្រីត្រូវបានរៀបចំ២ឆ្នាំម្ដង។សន្និសីទ
លើកនេះនឹងប្រមូលផ្ដុំវាយតំលៃស្ថានភាពលទ្ធផលសហប្រតិបត្តិការក្នុងវិស័យ
តស៊ូបង្កាប្រឆាំងបទល្មើសរក្សាសន្តិសុខសណ្ដាប់ធ្នាប់រវាងក្រសួងទាំងពីរ ឯកភាព
ទិសដៅសហប្រតិបត្តិការពីឥឡូវដល់ឆ្នាំ២០១៦និងប៉ុន្មានឆ្នាំជាបន្ត៕