វៀតណាមនិងចិនបង្កើនទំនាក់ទំនងការពារជាតិ
(VOVWORLD) -ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែកក្កដា ឧត្តមសេនីយ៍ឯក លោក Luong Cuong សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការយោធាមជ្ឈិមនិងជាប្រធានអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាព នៅប្រទេសចិនតាមសេចក្តីអញ្ជើញរបស់ឧត្តមសេនីយ៍ឯក លោក Miao Hua សមាជិកគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានផ្នែកកិច្ចការនយោបាយនៃគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន។
ឧត្តមសេនីយ៍ឯក លោក Luong Cuong ប្រធានអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ឯក លោក Miao Hua ប្រធានផ្នែកកិច្ចការនយោបាយនៃគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន |
ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅចិន នាថ្ងៃទី២៥ ខែកក្កដា ឧត្តមសេនីយ៍ឯក លោក Zhang Youxia អនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិនបាន អញ្ជើញ ទទួលគណៈប្រតិភូវៀតណាម។ នៅក្នុងជំនួបនេះ លោក Zhang Youxia បានសង្កត់ធ្ងន់ថា ចិនយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយវៀតណាម ព្រមទាំង បង្កើនកិច្ចសហការនិងពូនជ្រំឲ្យទំនាក់ទំនងរវាងប្រទសទាំងពីរ ក្នុង នោះទំនាក់ទំនងការពារជាតិជាខ្លឹមសារដ៏សំខាន់។ លោក Zhang Youxia មានគោលបំណងចង់ឲ្យភាគីទាំងពីរបន្តជម្រុញកិច្ចសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពថែមទៀតតាមរយៈការកសាងយន្តការសហប្រតិបត្តិការ រក្សាការ ផ្លាស់ប្តូរនិងជួបប្រាស្រ័យជាប្រចាំជាដើម។មុននោះ នាថ្ងៃទី២៤ ខែកក្កដា ក្នុង កិច្ចពិភាក្សាគ្នារវាងលោក Luong Cuong និង លោក Miao Hua ភាគីទាំងពីរ បានឯកភាពថា ក្នុងបរិបទយ៉ាងស្មុគ្រស្មាញដូច សព្វថ្ងៃនេះ កងទ័ពនៃប្រទេស ទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការ ជួបប្រា ស្រ័យមិត្តភាព ព្រមទាំងរួម ចំណែកយ៉ាងជាក់ស្តែងនិងធ្វើឲ្យកាន់តែស៊ីជម្រៅ ថែមទៀត នូវទំនាក់ទំនង មិត្តភាពសាមគ្គីភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ ផងដែរ៕