វៀតណាមនិងចិនពង្រឹងជំនឿចិត្ត បង្កើនមិត្តភាព ជំរុញកិច្ចសហប្រតិបតិ្តការ

(VOVworld) - នាម៉ោង១រសៀល ថ្ងៃទី៧ មេសា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក​ Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់ទីក្រុង
ប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន។ក្រោយពិធីទទួល នៅមហា
សាលប្រជុំ ប្រជាជន លោកអគ្គលេខាបក្ស Nguyen Phu Trong និងអគ្គលេខាបក្ស
កុម្មុយនិស្តនិង ជាប្រធានរដ្ឋចិនលោក Xi Jinping បានមានជំនួបចរចារ។ថ្លែងមតិ
នៅទីនេះ លោក Xi Jinping បានឲ្យដឹងថា៖
វៀតណាមនិងចិនពង្រឹងជំនឿចិត្ត បង្កើនមិត្តភាព ជំរុញកិច្ចសហប្រតិបតិ្តការ - ảnh 1
ពិធីទទួលថ្នាក់រដ្ឋលោកអគ្គលេខាបក្សវៀតណាម Nguyen Phu Trong(ខាងស្ដាំ)

“ជាបឋម ខ្ញុំសូមស្វាគមន៍លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូ
ជាន់ ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចនៅប្រទេសចិន។ចិនមានគោលបំណង
រួមជាមួយវៀតណាមខំប្រឹងប្រែងអនុវត្តទិសស្លោក១៦ពាក្យ និងស្មារតីល្អចំនួន៤
ជំរុញខ្លាំង ទំនាក់ទំនងសហប្រតិបតិ្តការដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ អភិវឌ្ឍន៍
ដោយស្ថិរភាព ចីរភាពនិងយូរអង្វែង។ខ្ញុំមានគោលបំណងរួមជាមួយលោកអគ្គ
លេខាបក្សវៀតណាម ផ្លាស់ប្ដូរយ៉ាងស៊ីជំរៅអំពីរាល់បញ្ហាដែលភាគីទាំង២យកចិ
ត្តទុកដាក់ដូចគ្នា”។
រីឯខ្លួនវិញ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“ជាបឋម ខ្ញុំ​សូមថ្លែងអំណរគុណដ៏ស្មោះសរដល់លោកអគ្គលេខាបក្ស​ Xi Jinping
ដែល បានអញ្ជើញខ្ញុំនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ច
ជាផ្លូវការនៅចិន និងលៃទុកសំរាប់យើងខ្ញុំការទទួលដ៏មហោឡារិកនិងពោរពេញ
ទៅដោយចំណង សាមគ្គីភាព។ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងជាថ្មីម្ដងទៀត
ដោយបានមកបំពេញទស្សន កិច្ចនៅចិន មើលឃើញដោយផ្ទាល់ការអភិវឌ្ឍន៍
របស់ប្រទេសចិននិងសេចក្ដីសប្បាយ រីករាយ សុទិដ្ឋិនិយមរបស់ប្រជាជនចិន”។
វៀតណាមនិងចិនពង្រឹងជំនឿចិត្ត បង្កើនមិត្តភាព ជំរុញកិច្ចសហប្រតិបតិ្តការ - ảnh 2

លោក Xi Jinping បានអះអាងថា បក្សនិងរដ្ឋាភិបាលចិន ជានិច្ចកាលគោរពទំនាក់ ទំនងមិត្តភាពជាប្រពៃណីនិងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យជា
មួយវៀតណាម។លោក Nguyen Phu Trong ក៏បានអះអាងដែរថា ការអភិវឌ្ឍន៍ទំ
នាក់ទំនង មិត្តភាពជាមួយចិនដោយស្ថិរភាពនិងចីរភាព គឺការផ្ដួចផ្ដើមគំនិតមុន
ក៏ដូចជាក្រោយ យូអង្វែងនិងជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរ
ទេសរបស់វៀតណាម។ក្នុងកាលៈទេសៈដែលស្ថានភាពអន្តរជាតិនិងតំបន់មាន
បំរ៉ែបំរួលដ៏ស្មុគស្មាញ ប្រទេស ទាំង២ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការមិត្តភាព ដោះស្រាយជំលោះឲ្យបានសមស្រប រួមគ្នាបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព
ដើម្បីប្រមូលផ្ដុំសហប្រតិបតិ្តការ អភិវឌ្ឍន៍ ប្រទេសជាតិដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំង២ក៏ដូចជារបស់ សហគមនៅតំបន់និងអន្តរជាតិ
ផងដែរ។
វៀតណាមនិងចិនពង្រឹងជំនឿចិត្ត បង្កើនមិត្តភាព ជំរុញកិច្ចសហប្រតិបតិ្តការ - ảnh 3
ភាគីទាំង២ដំណើរការជំនួបចរចារ

អគ្គលេខាបក្សទាំង២រូបក៏បានផ្លាស់ប្ដូរនិងទទួលបានការយល់ដឹងដូចគ្នាដ៏សំ
ខាន់និងស៊ីជំរៅ ស្ដីពីទិសដៅនិងវិធានការធំៗមួយចំនួន សំដៅពង្រឹងទំនុកទុក
ចិត្ត បង្កើនមិត្តភាព ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ នាំទំនាក់ទំនង
ដៃគូសហប្រតិបតិ្តការយុទ្ធ សាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងចិនអភិ
វឌ្ឍន៍ដោយជាក់ស្ដែង ស្ថិរភាពនិង ចីរភាពនាពេលខាងមុខ។នោះគឺ ការរក្សា
និងបង្កើនថែមទៀតដំណើរទស្សនកិច្ច ជំនួបប្រា ស្រ័យរវាងថ្នាក់ដឹកនាំជាន់
ខ្ពស់នៃបក្សទាំង២ ប្រទេសទាំង២ ជំរុញការអនុវត្តយ៉ាង ពេញលេញនិងប្រកប
ដោយប្រសិទ្ធភាពបណ្ដាកិច្ចព្រមព្រៀងនិងការយល់ដឹងដូចគ្នា ដែលទទួលបាន បន្តលាតត្រដាងអនុវត្តយន្តការសហប្រតិបតិ្តការនានារវាងបក្សទាំង២ និងពង្រីក
តួនាទីរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ស្ដីពីបញ្ហាសមុទ្រខាងកើត ភាគីទាំង២បានសង្កត់ធ្ងន់ថា ត្រូវគោរពការយល់ដឹង
ដូចគ្នា ដ៏សំខាន់ដែលទទួលបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំង២ ប្រទេស
ទាំង២ អនុវត្ត យ៉ាងហ្មត់ចត់កិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តក្នុងការ
ដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន” ប្រើប្រាស់យន្តការចរចារ
ថ្នាក់រដ្ឋាភិបាលអំពីខ្សែ ព្រំដែនវៀតណាម-ចិន ស្វែងរកដំណោះស្រាយជាសារ
វ័ន្តនិងយូអង្វែងដែលភាគីទាំង ២សុទ្ធតែអាចទទួលយកបាន។ទន្ទឹមនឹងនោះ អនុវត្តយ៉ាងពេញលេញនិងប្រកបដោយ ប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពី
ការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់ទទួលបានក្រម
ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដោះស្រាយទាន់ពេលវេលា
និងសមស្របរាល់បញ្ហាកើតមានឡើង រក្សាទំនាក់ទំនង វៀតណាម ចិន និងសន្តិ
ភាព ស្ថិរភាពនៅសមុទ្រខាងកើត។
វៀតណាមនិងចិនពង្រឹងជំនឿចិត្ត បង្កើនមិត្តភាព ជំរុញកិច្ចសហប្រតិបតិ្តការ - ảnh 4
អគ្គលេខាបក្សទាំង២រូបធ្វើ់ជាកក្សិណសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ
សំខាន់ជាច្រើនរវាងប្រទេសទាំង២

អគ្គលេខាបក្សទាំង២រូបបានឯកភាពថា នឹងបញ្ជាណែនាំក្រសួង ស្ថាប័នទាំង
ឡាយ នៃប្រទេសទាំង២ ត្រូវជ្រួតជ្រៀបទាំងការយល់ដឹងផងនិងសកម្មភាពជាក់
ស្ដែងផង សំដៅរួមចំណែកពង្រឹងនិងពង្រីកទំនុកទុកចិត្តនយោបាយ ចំណងមិត្ត
ភាពរវាង ប្រទេសទាំង២ អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិនមួយស្អាតស្អំ ស្ថិរ
ភាព ចីរភាព និងកាន់តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃ សមស្របជាមួយផលប្រយោជន៍
របស់ បក្សទាំង២ ប្រទេសទាំង២និងសេចក្ដីសង្ឃឹមរួមរបស់ប្រជាជននៃប្រទេស
ទាំង២។

តាងនាមបក្សនិងរដ្ឋវៀតណាម លោកអគ្គលេខាបក្ស Nguyen Phu Trong បានគោ
រពអញ្ជើញ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping ទៅបំពេញ
ទស្សនកិច្ច ជាផ្លូវការនៅវៀតណាមក្នុងពេលឆាប់ៗ។លោក Xi Jinping ថ្លែងអំ
ណរគុណដ៏ស្មោះសរ និងទទួលសេចក្ដីអញ្ជើញដោយក្ដីសប្បាយរីករាយ។

នាយប់ថ្ងៃដដែល នៅមហាសាលប្រជុំប្រជាជន លោក Xi Jinping បានធ្វើជាអធិ
បតី ពិធីជប់លៀងស្វាគមន៍លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈ
ប្រតិភូជាន់ ខ្ពស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ