វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងដំណើរការផ្លាស់ប្តូរបៃតងឌីជីថលរបស់តំបន់
(VOVWORLD) - នេះគឺជាព្រឹត្តិការណ៍ទីពីរនៅខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (IPEF) ក្នុងឆ្នាំនេះ និងជាកិច្ចប្រជុំផ្ទាល់លើកដំបូងដែលធ្វើឡើងនៅខាងក្រៅសហរដ្ឋអាមេរិកចាប់តាំងពី IPEF ត្រូវបានចាប់ផ្តើមនៅក្នុងខែឧសភាឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ថ្លែងក្នុងពិធីបើកវេទិកាអ្នកវិនិយោគសេដ្ឋកិច្ចស្អាតនៅប្រទេសសិង្ហបុរី (ប្រភពរូបភាព៖ TTXVN) |
វេទិកាវិនិយោគិនសេដ្ឋកិច្ចស្អាតបានបើកនាថ្ងៃទី ៦ មិថុនា នៅប្រទេសសិង្ហបុរី។ នេះគឺជាព្រឹត្តិការណ៍ទីពីរនៅខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីក្រប ខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (IPEF) ក្នុងឆ្នាំនេះ និងជាកិច្ចប្រជុំផ្ទាល់លើកដំបូងដែលធ្វើឡើងនៅខាងក្រៅសហរដ្ឋអាមេរិកចាប់តាំង ពី IPEF ត្រូវបានចាប់ផ្តើមនៅក្នុងខែឧសភាឆ្នាំ ២០២២។
គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្ម លោក Nguyen Hong Dien បានចូលរួមសន្និសីទ ក៏ដូចជាវេទិការដោយមានការចូលរួមចំណែកវិជ្ជមាន និងសំខាន់ៗជាច្រើន។ នៅខាងក្រៅសន្និសីទ លោករដ្ឋមន្ត្រី Nguyen Hong Dien បានជួបជាមួយគណៈប្រតិភូអាមេរិក និងសិង្ហបុរី ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងពាណិជ្ជកម្មទ្វេ ភាគី ក៏ដូចជាសកម្មភាពសហប្រតិបត្តិការសក្តានុពលលើបរិមាណថាមពលឡើងវិញ។
លោករដ្ឋមន្ត្រី Nguyen Hong Dien បានសង្កត់ធ្ងន់ថា វៀតណាមមានសក្ដានុពលជាច្រើនសម្រាប់ពាណិជ្ជកម្មអគ្គិសនីឆ្លងដែន ហើយចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រឹងការតភ្ជាប់បណ្តាញអគ្គិសនីក្នុងអាស៊ាន។ វៀតណាមសង្ឃឹមថា តាមរយៈក្រុមការងារ បណ្តាប្រទេសនានានឹងចែក រំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍថាមពលខ្យល់នៅឆ្នេរសមុទ្រការកសាង ប្រព័ន្ធខ្សែបញ្ជូនថាមពលក្រោមដី និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។
ក្នុងឱកាសនេះ គណៈប្រតិភូវៀតណាមក៏បានចូលរួមកិច្ចប្រជុំត្រីភាគី វៀតណាម-សិង្ហបុរី-អាមេរិកផងដែរ។ នៅទីនេះ គណៈប្រតិភូវៀតណាមបានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការពង្រឹងការតភ្ជាប់បណ្តាញអគ្គិសនីក្នុងតំបន់អាស៊ាន ក៏ដូចជារវាងវៀតណាម និងសិង្ហបុរី ព្រមទាំងបានសន្យាថា វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីរួមជាមួយនឹងសិង្ហបុរី សហរដ្ឋអាមេរិក ស្រាវជ្រាវយន្តការ គោលការណ៍ និងក្របខ័ណ្ឌនានាសំដៅ ជួយសម្រួលដល់ការអភិវឌ្ឍខ្សែកាបក្រោមបាតសមុទ្រ ក្នុងគោលបំណង គាំទ្រដល់ការធ្វើពាណិជ្ជកម្មអគ្គិសនីឆ្លងដែនស្របតាមបទប្បញ្ញត្តិនៃច្បាប់៕