វៀតណាមនឹងចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ស្ដីពី” ការទូតវិទ្យាសាស្ត្រ - កត្តាមួយសម្រាប់បង្វែរទិសសមុទ្រខាងកើត”
(VOVWORLD) - សិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ Webinar ដោយប្រធានបទ “ ការទូតវិទ្យាសាស្ត្រ - កត្តាមួយសម្រាប់បង្វែរទិសសមុទ្រខាងកើត”ដែលគ្រោងនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ (ម៉ោងនៅសហរដ្ឋអាមេរិក)។
(ប្រភព៖ CSIS) |
នៅថ្ងៃទី ១០ ខែកញ្ញា មជ្ឈមណ្ឌល East West Center ដែលមានទីស្នាក់ការនៅទីក្រុង Washington នៃសហរដ្ឋអាមេរិកបានប្រកាសរៀបចំ សិក្ខាសាលា តាមរយៈប្រព័ន្ធវីដេអូ Webinar ដោយប្រធានបទ “ការទូត វិទ្យាសាស្ត្រ - កត្តាមួយសម្រាប់បង្វែរ ទិសសមុទ្រខាងកើត”ដែលគ្រោងនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ (ម៉ោងនៅសហរដ្ឋអាមេ រិក)។
ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃក្របខ័ណ្ឌនៃសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូស្ដីពីតំបន់មហាសមុទ្រ ឥណ្ឌា - ប៉ាស៊ីហ្វិក។ សិក្ខាសាលានេះនឹងត្រូវបានបែងចែកជាពីរវគ្គ។ ជាក់ស្ដែង វគ្គពិភាក្សាទីមួយនឹងពិពណ៌នាអំពីបញ្ហាប្រឈមនៅសមុទ្រខាងកើត តាមទស្សនៈវិទ្យាសាស្ត្រ ហើយវគ្គពិភាក្សាទី ២ នឹងផ្ដោតសំខាន់ លើបច្ចេក វិទ្យា ឧបករណ៍ និងឱកាសសហប្រតិបត្តិការវិទ្យាសាស្ត្រនៅសមុទ្រខាងកើតផងដែរ៕