(VOV)_នាថ្ងៃទី១ កក្កដា នៅប្រ៊ុយណេ នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេស
អាស៊ានលើកទី ៤៦ ( AMM 46) បានប្រព្រឹត្តទៅ សន្និសីទរដ្ឋមន្ត្រីការ បរទេស តំបន់ទន្លេមេគង្គក្រោម-អាមេរិក និង សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសនៅតំបន់ ទន្លេមេគង្គក្រោមនិងបណ្ដាមិត្ត។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Binh Minh បានដឹកនាំគណះប្រតិភូវៀតណាមចូលរួមសន្និសីទទាំងនោះ។ ដោយប្រធានបទ÷ ឱកាសនិងការលំបាកសាកល្បង អំពីការតភ្ជាប់ និង បរិស្ថាន សន្និសីទរដ្ឋមន្ត្រីការបរទេសតំបន់ទន្លេមេគង្គក្រោម-អាមេរិក ( LMI) បានប្រមូល ផ្តុំពិភាក្សា រាល់របៀបអភិវឌ្ឍន៍តំបន់ និងតម្រូវការសហប្រតិបត្តិការបណ្ដាប្រទេស
នៅតំបន់ទន្លេមេគង្គ។ នៅទីនេះ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Binh Minh បានវាយតំលៃខ្ពស់រាល់ដៃគូអភិវឌ្ឍន៍ ដែលក្នុងនោះមានអាមេរិក ដែលបានអនុវត្តបណ្ដាសកម្មភាពជាក់ស្ដែង បង្កើនការតភ្ជាប់ និង ធ្វើសមាហរណ
កម្មរវាងបណ្ដាប្រទេសមេគង្គ ក៏ដូចជាការរៀបចំសិក្ខារសាលាចែករំលែកបទ ពិ
សោធន៍ អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចហប្រតិបត្តិការរដ្ឋ ឯកជននៅ
វៀត ណាម នាឆ្នាំ ២០១៣ប្រកបដោយជោគជ័យ៕
|
សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គក្រោម(TTXVN) |