វៀតណាមនិងឆែកចរចារលើកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌ
(VOVWORLD) -ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ តុលា នៅរដ្ឋធានី Praha នៃសាធារណរដ្ឋឆែក បាន ប្រព្រឹត្តទៅវងចរចារលើកដំបូងនៃកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកលើវិស័យ យុត្តិធម៌ព្រហ្មទណ្ឌរវាងវៀតណាមជាមួយសាធារណរដ្ឋឆែក។
វៀតណាមនិងឆែកចរចារលើកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌ |
គណៈប្រតិភូវៀត ណាមដឹកនាំដោយលោក Le Tien ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជួយគ្នាទៅវិញទៅមកលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌនៃអ្យយការប្រជាជនកំពូល។ គណៈប្រតិភូឆែក ដឹកនាំដោយលោកស្រី Gabriela Blahova ប្រធានទទួលបន្ទុក បណ្តាបញ្ហាអន្តរជាតិនិងជារដ្ឋមន្ត្រីក្រសួងយុតិធម៌ឆែក។ ក្នុងជំនួបចរចារនេះ ភាគី ទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើន ពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់រួមទាំងស្ថានភាពជាក់ ស្តែងនៃការប្រឆាំងបទល្មើសរបស់ភាគីនីមួយៗ ពីនោះឯកភាពវិធានការដោះ ស្រាយសម្រាប់បញ្ហាកំពុងខ្វែងគំនិត។ ភាគីទាំងពីរបានឯកភាពនូវលក្ខខណ្ឌទូទៅ នៃកិច្ចព្រមព្រៀង បង្កើតមូលដ្ឋានសម្រាប់វង់ចរចារទីពីរ គ្រោងនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៨ខាងមុខ។ ធ្វើការផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មាន វៀតណាមប្រចាំនៅទី ក្រុង Praha លោក Le Tien បានឲ្យដឹងថា៖
“ការរៀបចំកិច្ចចរចារ ឈានដល់ការចុះហត្ថលេខាប្រកបដោយជោគជ័យនូវ កិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌនោះ នឹងរួមចំណែក សម្រេចក្របខ័ណ្ឌច្បាប់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស តាមនោះ រួម ចំណែកសកម្មទៅក្នុងកិច្ចការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ វៀតណាមនៅសាធារណ រដ្ឋឆែក។ ហេតុដូច្នេះ យើងខ្ញុំវាយតម្លៃថា វង់ចរចារនេះ មានអត្ថន័យវិជ្ជមានសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរដែរ”៕