វៀតណាមនិងឆែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការយោធា

វៀតណាមនិងឆែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការយោធា - ảnh 1
ឧត្តមសេនីយឯក Do Ba Ty (ខាងឆ្វេង) និង នាយឧត្តមសេនីយ៍ Petr Pavel ក្នុងពិធីទទួលនៅហាណូយ (រូបថត៖qdnd.vn)

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ឧត្តមសេនីយឯក Do Ba Tyអគ្គសេ
នាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត
ណាម គណៈប្រតិភូយោធាជាន់ខ្ពស់នៃសាធារណៈរដ្ឋឆែក ដឹកនាំដោយនាយឧត្តម
សេនីយ៍ Petr Pavel អគ្គសេនាធិការកងទ័ពឆែក បានមកបំពេញទស្សនកិច្ចជាផ្លូវការ
នៅវៀតណាម។ពិធីទទួលនិងជំនួបសន្ទនា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ សីហា
នៅរដ្ឋធានីហាណូយ។នៅទីនេះ ថ្នាក់ដឹកនាំយោធាទាំង២រូបនេះ បានពិភាក្សាអំពី
បណ្ដាខ្លឹមសារ ដំណោះស្រាយ សំដៅជំរុញទំនាក់ទំនងកិច្ចសហប្រតិបតិ្តការយោធា
ទ្វេភាគីនាពេលខាងមុខ។ដោយឈរលើមូលដ្ឋានខ្លឹមសារដែលបានឯកភាព ស្ថាប័ន
មានសមត្ថកិច្ចនានានៃក្រសួងការពារប្រទេសទាំង២ នឹងឆាប់កសាងនិងឆ្ពោះទៅ
ការចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពអំពីកិច្ចសហប្រតិបតិ្តការយោធាទ្វេភាគី
រវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ