វៀតណាមនិងឆែកត្រូវបង្កើនការយល់ដឹងរវាងប្រជាជាតិទាំងពីរ
|
វៀតណាមនិងឆែកត្រូវបង្កើនការយល់ដឹងរវាងប្រជាជាតិទាំងពីរ (VNP) |
Vovworld-វៀតណាមនិងឆែកត្រូវបង្កើនការយល់ដឹងរវាងប្រជាជាតិទាំងពីរ។
នេះជាសំណើររបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang លើកឡើងនាថ្ងៃ
ទី២៣តុលាក្នុងពិធីទទួលជួបសន្ទនារដ្ឋមន្ត្រីការបរទេសឆែកលោក Lubomir Zaoralek
ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការ
ទ្វេភាគី អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ប្រធានរដ្ឋ
Truong Tan Sang បានវាយតំលៃខ្ពស់ការដែលសាធរណៈរដ្ឋឆែកបានទទួលស្គាល់
សហគមន៍ជនវៀតណាមនៅឆែកជាជនជាតិភាគតិចមួយនិងចាត់ទុកប្រទេសទាំងពីរ
ត្រូវមានការអភិវឌ្ឍន៍ថ្មីអំពីកិច្ចសហប្រតិបត្តិការវប្បធម៍។ ចំពោះការព្រួយបារម្ភរបស់
រដ្ឋាភិបាលឆែកអំពីបញ្ហាសមុទ្រខាងកើតប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមចង់ឲ្យ
ភាគីនានាដោះស្រាយជំលោះដោយសន្តិវិធីគោរពច្បាប់អន្តរជាតិពិសេសគឺអនុសញ្ញា
ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២នៃអង្គការសហប្រជាជាតិ។ វៀតណាមប្តេជ្ញាប្រឆាំងជំទាស់
សកម្មភាពឯកតោភាគីដោយមិនអើពើដល់ច្បាប់អន្តរជាតិដូចជាការពូនជ្រុំកសាង
ដោយទ្រង់ទ្រាយធំសំដៅផ្លាស់ប្តូរស្ថានភាពដើមនៅសមុទ្រខាងកើតបណ្ដាលភាព
ស្មុគស្មាញឲ្យស្ថានភាព។
រីឯរដ្ឋមន្ត្រីការបរទេសឆែកបានសង្កត់ធ្ងន់ថា ដោយតួនាទីអន្តរជាតិកាន់តែខ្ពស់ពី
មួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាម ឆែកចង់ឲ្យស្វែងរកបានដៃគូទំនុកទុកចិត្តនៅដំបន់
ទ្វីបអាស៊ី។៕