វៀតណាមនិងជប៉ុន៖ជម្រុញកិច្ចសហប្រតិបត្តិការកសិកម្មនិងអភិវឌ្ឍន៍ជនបទ
|
វៀតណាមនិងជប៉ុន៖ជម្រុញកិច្ចសហប្រតិបត្តិការកសិកម្មនិងអភិវឌ្ឍន៍ជនបទ |
(VOVworld)-នារសៀលថ្ងៃទី២២កក្កដា នៅទីក្រុងហាណូយ សមាគមកសិករ
វៀតណាមនិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីបូព៌ារបស់ជប៉ុន បានរៀបចំពិធីចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យកសិកម្ម រុក្ខកម្ម ជលផល
និងអភិវឌ្ឍន៍ជនបទ។ថ្លែងមតិក្នុងពិធី លោក Lai Xuan Mon ប្រធានមជ្ឈឹម
សមាគមកសិករវៀតណាមបានឲ្យដឹងថា នេះជាសកម្មភាពសំខាន់មួយសំដៅ
អនុវត្តជាក់ស្តែងនូវខ្លឹមសារកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងជប៉ុន
ជាមួយវៀតណាម ដែលបានភាគីទាំងពីរផ្លាស់ប្តូរនាពេលកន្លងទៅ បើកចេញ
ទិសដៅសហប្រតិបត្តិការថ្មីប្រកបដោយប្រសិទ្ធិភាពសម្រាប់ប្រទេសទាំងពីរ
នា ពេលអនាគត់។ ភាគីទាំងពីរនឹងអនុវត្តសាកល្បងនូវរូបសណ្ឋានផលិតកសិ
កម្ម រុក្ខកម្ម ជលផល របស់ជប៉ុននៅវៀតណាម រួមចំណែកជម្រុញការរៀបចំឡើង
វិញរចនាសម្ព័ន្ធផ្នែកកសិកម្ម និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀត ណាម៕