វៀតណាមនិងជប៉ុនជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ
(VOV)_នាព្រឹកថ្ងៃទី ២៥ ឧសភា គណះប្រតិភូរដ្ឋាភិបាលវៀតណាមដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានចាក់ចេញពីទីក្រុងតូក្យូ ត្រឡប់ប្រទេសវិញ
បញ្ចប់ដំ ណើរទស្សនកិច្ច នៅជប៉ុន ក្នុងរយះពេល៣ថ្ងៃ ( ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥
ឧសភា) ប្រកបដោយជោគជ័យ។ មុននោះ នាថ្ងៃទី ២៤ ឧសភា ឧបនាយករដ្ឋមន្ត្រី
Nguyen Thien Nhan បានមានជមនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន
Kishida Fumio រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងផលប្រយោជន៍សង្គម Tamura
Norihisa និងរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
Ghimomura Hakubun ។ ក្នុងបណ្ដាជំនួបនោះ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បាន
ស្នើ ភាគីទាំងពីរ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់ទំនងទ្វេភាគី បន្តអភិ
វឌ្ឍន៍ លើគ្រប់វិស័យ កាន់តែមានប្រសិទ្ធិភាពពីមួយថ្ងៃ ទៅមួយថ្ងៃ ពិសេសគឺបណ្ដា
វិស័យ÷សេដ្ឋកិច្ច អភិវឌ្ឍន៍ប្រភពធនធានមនុស្ស …។ល។
|
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan នៅជប៉ុន(TTXVN) |
ភាគីជប៉ុនបានអះអាង÷ចាត់ទុកវៀតណាមជាដៃគូដ៏សែនសំខាន់ និងមានគោល
បំណង ជំរុញទំនាក់ទំនងយុទ្ធសាស្ត្រជាមួយវៀតណាម និងសន្យា បន្តសកម្មជួយ
ឧបត្ថម្ភ វៀតណាម អភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយះការផ្គត់ផ្គងទុន ODA៕