វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យកសិកម្ម
(VOVworld) - នាព្រឹកថ្ងៃទី៦ តុលា នៅជំនួបសន្ទនាជាមួយលោក Hashimoto Masaru
ទេសាភិបាលខេត្ត Ibaraki ជប៉ុន និងដំណាងបណ្ដាអង្គភាពអាជីវកម្មនៃខេត្តនេះ ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានស្នើរឲ្យជ៉បុន ចែករំលែកបទពិសោធន៍ក្នុងការរៀចចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញនិងផ្ទេរប្ដូររូបសណ្ឋានកំណើន។
មុននោះ នាព្រឹកថ្ងៃដ៏ដែល នៅរដ្ឋធានីហាណូយ រដ្ឋមន្ត្រីក្រសួងកសិកម្មនិង
អភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បានមានជំនួបចរចារជាមួយលោក
Hashimoto Masaru អំពីការបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យកសិកម្មរវាងបណ្ដា
ខេត្ត ទីក្រុងនៃវៀតណាម ជាមួយខេត្ត Ibaraki។
|
ទិដ្ឋភាពនៃជំនួបចរចារនៃ |
នៅទីនេះ ភាគីទាំង២ បានឯកភាពថា នឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការខាងវិទ្យា
សាស្ត្របច្ចេកទេស អនុវត្តបច្ចេកវិទ្យាថ្មីចូលក្នុងផលិតកម្មកសិកម្ម សំដៅលើកកំពស់តំលៃនៃការបង្កបង្កើនផល តាំងពីផលិតកម្មដល់ការប្រមូលផល
កែច្នៃ និងផ្គត់ផ្គង់ផលិតផល។លោក Cao Duc Phat បានឲ្យដឹងថា៖
“វៀតណាមកំពុងប្រឈមមុខនឹងការសាកល្បងធំ អំពីការលើកកំពស់សមត្ថិភាព
ប្រកួតប្រជែងរបស់បណ្ដាប្រភេទកសិផលនាំចេញ។ដោយហេតុនេះ យើងខ្ញុំមាន
គោលបំណងថា ត្រូវបានសហប្រតិបតិ្តការជាមួយអង្គភាពអាជីវកម្មជ៉បុននានា ជា
ពិសេសគឺក្នុងវិស័យបច្ចេកវិទ្យាកែច្នៃដើម្បីលើកកំពស់គុណភាពរបស់ផលិតផល
ដែលនាំចេញទៅទីផ្សាពិភពលោក”។
ក្នុងបណ្ដាឆ្នាំថ្មីៗនេះ វៀតណាមទទួលបានជំនួយឧបត្ថម្ភជាច្រើនពីសំណាក់ជប៉ុន
ក្នុងវិស័យកសិកម្មតាមរយៈបណ្ដាកម្មវិធីជួយឧបត្ថម្ភខាងបច្ចេកទេសគម្រោងខ្ចីទុន កិច្ចសហប្រតិបតិ្តការស្រាវជ្រាវ ផ្លាស់ប្ដូរអ្នកជំនាញការ និងចែករំលែកបទពិសោធន៍
ទៀតផង៕