វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា
(VOV) /  
|
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា (baohaiquan.vn) |
Vovworld-នារសៀលថ្ងៃទី១៧តុលានៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបសន្ទនាជាមួយអតីតរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយវិទ្យាសាស្ត្របច្ចេកវិទ្យាជប៉ុនលោក Matsuda Iwao ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានវាយតំលៃខ្ពស់និងថ្លែងអំណរគុណចំពោះរាល់ការរួមវិភាគទានដ៏ថ្លៃថ្លារបស់លោក Matsuda Iwao ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុន។ ក្នុងនោះមានការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងវៀតណាមនិងជប៉ុននាឆ្នាំ២០០៦។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កត់ធ្ងន់ថា រាល់ការរួមវិភាគទានសំខាន់របស់លោក Matsuda Iwao ក្នុងការលើកមតិនិងរៀបចំពិធីបុណ្យវៀតណាមនៅជប៉ុនក៏ដូចជាសកម្មភាពជួបប្រាស្រ័យជាច្រើនក្នុងឆ្នាំមិត្តភាពវៀតណាម-ជប៉ុន បានរួមចំណែកសកម្មទៅក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវមនោសញ្ចេតនាមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ៕
-VOV