វៀតណាមនិងជប៉ុនបានធ្វើសហអធិបតីភាពសិក្ខាសាលាអន្តរជាតិស្តីពីការយល់ដឹងក្នុងវិស័យ​នាវាចរណ៍

(VOVWORLD) - តំណាងនានាបានស្តាប់របាយការណ៍តាមប្រធានបទស្តីពីបញ្ហានានាដូចជាការប្រើប្រាស់សមត្ថភាពនៃការយល់ដឹងនៅក្នុងវិស័យនាវាចរណ៍ យន្តការអន្តរផ្នែកនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់វិញនឹងបញ្ហាប្រឈមនានានៅក្នុងវិស័យនេះ។
វៀតណាមនិងជប៉ុនបានធ្វើសហអធិបតីភាពសិក្ខាសាលាអន្តរជាតិស្តីពីការយល់ដឹងក្នុងវិស័យ​នាវាចរណ៍ - ảnh 1

                          ទូកនេសាទរបស់វៀតណាម (រូបថត៖ VNA)

នាថ្ងៃទី ២០ ខែកុម្ភៈសិក្ខាសាលាសហប្រតិបត្តិការអន្តរជាតិលើកទី ២ ស្តីពីការយល់ដឹងក្នុងវិស័យនាវាចរណ៍បានធ្វើឡើងនៅទីក្រុងតូក្យូក្រោមសហអធិបតីភាពរបស់ជប៉ុននិងវៀតណាម។ នេះគឺជាព្រឹត្តិការណ៍ជាផ្លូវការស្ថិតក្នុងក្របខ័ណ្ឌនៃវេទិកាតំបន់អាស៊ាន (ARF) ។

នៅក្នុងសិក្ខាសាលានេះ តំណាងនានាបានស្តាប់របាយការណ៍តាមប្រធានបទស្តីពីបញ្ហានានាដូចជាការប្រើប្រាស់សមត្ថភាពនៃការយល់ដឹងនៅក្នុងវិស័យនាវាចរណ៍ យន្តការអន្តរផ្នែកនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់វិញនឹងបញ្ហាប្រឈមនានានៅក្នុងវិស័យនេះក្នុងនោះមានគ្រោះចោរសមុទ្រ អំពើភេរវកម្មនៅលើសមុទ្រនិងសកម្មភាពនេសាទខុសច្បាប់ដែលមិនបានរាយការណ៍និងមិនអនុវត្តតាមច្បាប់។

នៅក្នុងសិក្ខាសាលានេះផងដែរ តំណាងទាំងអស់បានឯកភាពគ្នាអំពីភាពចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់ការយល់ដឹងនៅក្នុងវិស័យនាវាចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ