វៀតណាមនិងជប៉ុនសហប្រតិបត្តិការធ្វើខ្សែភាពយន្ត
|
តួអង្គស្រីជប៉ុនដ៏ល្បីឈ្មោះ Keiko |
(VOV)_នាថ្ងៃទី៣០ វិច្ឆិកា បណ្ដាឈុតដំបូងនៃខ្សែភាពយន្ត៖ ជីវភាពរស់នៅថ្មីនៅវៀតណាម ត្រូវបានថតវីឌីអូ ដោយមានការចូលរួមរបស់តួអង្គស្រីជប៉ុនដ៏ល្បី
ឈ្មោះ Keiko។ នេះគឺជាខ្សែភាពយន្ត១មានការចូលរួមរបស់សិល្បករ សិល្បការនី
ល្បីឈ្មោះជាច្រើនរបស់ប្រទេសទាំងពីរ។ ខ្សែភាពយន្តនេះត្រូវបានថតក្នុងរយៈពេល
១ខែគឺ ពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី៣១ ធ្នូ នៅទីក្រុងហាណូយ ខេត្ត Hoa Binh និង
Ninh Binh (ភាគខាងជើងវៀតណាម)។ ខ្សែភាពយន្តនេះស្ដីពីមនោសញ្ចេតនារវាង
ប្រជាជននៃប្រទេសទាំងពីរដ៏ស្និទ្ធិស្នាល រាក់ទាក់៕