វៀតណាមនិងជប៉ុនសហប្រតិបត្តិការអភិវឌ្ឍន៍ខឿនកីឡាបាល់ទាត់

វៀតណាមនិងជប៉ុនសហប្រតិបត្តិការអភិវឌ្ឍន៍ខឿនកីឡាបាល់ទាត់ - ảnh 1
ក្រុមបាល់បាត់ U២១ Hoang Anh Gia Lai (វៀតណាម - អាវស) ប្រកួតជាមួយក្រុម U២១ Yokohama (ជប៉ុន) នៅកីឡាដ្ឋានទីក្រុងហូជីមិញ (រូបថត៖bongda.com.vn)

(VOVworld) - នារសៀលថ្ងៃទី២៦​ ធ្នូ នៅរដ្ឋធានីហាណូយ អនុប្រធានសម្ព័ន្ធ
កីឡាបាល់ទាត់វៀតណាមលោក Tran Quoc Tuan បានទទួលជួបសន្ទនាជាមួយ
លោក Kunio Umeda ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម។លោក Tran Quoc
Tuan បានអបអរសាទរឯកអគ្គរដ្ឋទូត Kunio Umeda ដែលកំពុងកាន់តំណែងជា
ទីប្រឹក្សានៃសម្ព័ន្ធកីឡាបាល់ទាត់ជប៉ុន ព្រមទាំងជឿជាក់ថា ដោយបទពិសោធន៍
ក្នុង សកម្មភាពការទូតនោះ ឯកអគ្គរដ្ឋទូតលោក Kunio Umeda នឹងមានការរួម
វិភាគ ទានដ៏សកម្មទៅក្នុងទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ
រវាង កីឡាបាល់ទាត់វៀតណាមនិងកីឡាបាល់ទាត់ជប៉ុន។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Kunio Umeda ឲ្យដឹងថា នឹងខំប្រឹងប្រែងដើម្បី
រួមចំណែក្នុងការអភិវឌ្ឍន៍រួមនៃកីឡាបាល់ទាត់វៀតណាមនិងកីឡាបាល់ទាត់
ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ