វៀតណាមនិងជប៉ុនអនុវត្តកិច្ចសន្ទនាគោលនយោបាយការពារជាតិ
(VOVWORLD) - កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី៦បានប្រារព្ធនាថ្ងៃទី៤កក្កដា នៅទីក្រុងតូក្យូប្រទេស ជប៉ុន ក្រោមអធិបតីរបស់ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Ro Manabe ផងដែរ។
ទិដ្ឋភាពនៃកិច្ចសន្ទនា |
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិអំពីស្ថានភាពអន្តរជាតិ តំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាព្រមទាំងឯកភាពចាត់ទុកថា សន្តិភាព កិច្ចសហប្រតិ បត្តិការនិងការអភិវឌ្ឍជានិន្នាការទូទៅរបស់ប្រទេសទាំងអស់ក្នុងយុគសម័យបច្ចុប្បន្ន ពោល គឺ រាល់ការខ្វែងគំនិតត្រូវបានដោះស្រាយដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ មិនប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែងការប្រើប្រាស់អំពើហឹង្សា។
ស្តីពីទំនាក់ទំនងការពារជាតិទ្វេភាគី ភាគីទាំងពីរបានឯកភាពគ្នា នាពេលខាងមុខ នឹងខិតខំប្រឹងប្រែងដើម្បីនាំទំនាក់ទំនងលើវិស័យការពារជាតិ ឲ្យកាន់តែស៊ីជម្រៅ ក្លាយទៅជាសសរទ្រូងសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្របើកទូលាយ។ ភាគីទាំងពីរបានឯកភាព ជម្រុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេស រក្សានិងលើកកម្ពស់គុណភាពនៃយន្តការ កិច្ចសន្ទនា គោលនយោបាយការពារជាតិផងដែរ៕