វៀតណាមនឹងជាម្ចាស់ផ្ទះអាស៊ាន Para Games លើកទី១១
(VOVWORLD) - ថ្នាក់ដឹកនាំសម្ព័ន្ធកីឡាសម្រាប់ជនពិការអាស៊ីអាគ្នេយ៍បាន ប្រកាសកំណត់ហេតុស្ដីពិការលុបចោលការរៀបចំអាស៊ាន Para Games លើកទី១០នៅ ហ្វីលីពីន; អនុម័តលើការប្រគល់សិទ្ធិទទួលរៀបចំអាស៊ាន Para Games លើកទី១១ ជូនដល់វៀតណាម។
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ APSF។ |
នាថ្ងៃទី២៥ កុម្ភៈ អគ្គនាយកដ្ឋានកីឡាវៀតណាម បានឲ្យដឹងថា កិច្ចប្រជុំលើក ទី២ក្រុមប្រឹក្សាកីឡាសម្រាប់ជនពិការបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (APSF) អំពីការងារ រៀបចំអាស៊ាន Para Games លើកទី១១ បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។
នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំសម្ព័ន្ធកីឡាសម្រាប់ជនពិការអាស៊ីអាគ្នេយ៍បាន ប្រកាសកំណត់ហេតុស្ដីពិការលុបចោលការរៀបចំអាស៊ាន Para Games លើកទី១០នៅ ហ្វីលីពីន; អនុម័តលើការប្រគល់សិទ្ធិទទួលរៀបចំអាស៊ាន Para Games លើកទី១១ ជូនដល់វៀតណាម។
នៅកិច្ចប្រជុំនេះដែរ ប្រទេសម្ចាស់ផ្ទះវៀតណាមក៏បានរាយការណ៍ជាបឋមអំពី ការងារត្រៀមរៀបចំ។ តាមនោះ វៀតណាមនឹងរៀបចំការប្រកួតលើវិញ្ញាសារកីឡា ចំនួន១១ដូចជា៖ អត្តពលកម្ម ហែលទឹក លើកដុំដែក វាយសី វាយកូនបាល់ និងបាញ់ធ្នូ ជាដើម៕