វៀតណាមនិងឈីលី បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីនិងទ្វេភាគី
(VOVWORLD) - នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់ពិសេសរបស់លោកស្រី Michelle Bachelet ក្នុងការជំរុញ ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបអតីតប្រធានាធិបតីឈីលី លោកស្រី Michelle Bachelet (រូបថត៖ Thong Nhat/TTXVN) |
នារសៀលថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទទួលជួបលោកស្រី Michelle Bachelet អតីតប្រធានាធិបតីឈីលីដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៥២ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិងឈីលី (២៥ មីនា ១៩៧១ - ២៥ ខែមីនា ២០២៣)។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់ពិសេសរបស់លោកស្រី Michelle Bachelet ក្នុងការជំរុញ ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋលោក Vo Van Thuong មានបំណងចង់ឲ្យប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជួបប្រាស្រ័យរវាងប្រជាជន រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។
ចំណែកលោកស្រី Michelle Bachelet បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គណៈប្រតិភូនឹងទៅបំពេញទស្សនកិច្ចនៅខេត្ត Binh Duong និង Nghe An ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋាននានារបស់វៀតណាម។ ទាំងវៀតណាម និងឈីលីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយប្រទេសទាំងពីរក៏ចូលរួមសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក លោកស្រី Michelle Bachelet បានមានប្រសាន៍ថា នេះគឺជាមូលដ្ឋានរួមដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងទ្វេភាគីនាពេលខាងមុខ៕