វៀតណាមនិងដាណឺម៉ាកបង្កើនកិច្ចសហប្រតិបត្តិការដៃគូលើគ្រប់ជ្រុងជ្រោយ

វៀតណាមនិងដាណឺម៉ាកបង្កើនកិច្ចសហប្រតិបត្តិការដៃគូលើគ្រប់ជ្រុងជ្រោយ - ảnh 1
សម័យ ប្រជុំលើកទី៥នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលវៀតណាម-ដាណឺម៉ាក

(VOVworld)-ក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម
-ដាណឺម៉ាកនោះ នារសៀលថ្ងៃទី១១តុលានៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិ
 យោគវៀតណាមបានរួមសហការជាមួយក្រសួងការបរទេសដាណឺម៉ាករៀបចំសម័យ
 ប្រជុំលើកទី៥នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលវៀតណាម-ដាណឺ
 ម៉ាក។ ឈរលើស្មារតីសហប្រតិបត្តិការតាមរយៈយន្តការនានាក្នុងកិច្ចប្រជុំនេះ ភាគី
ទាំងពីរបានជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជ
 កម្មរវាងវៀតណាមជាមួយដាណឺម៉ាកនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត រួម
ចំណែកអនុវត្តប្រកបដោយជោគជ័យនូវផែនការសកម្មភាពនៃកិច្ចព្រមព្រៀងដៃគូលើ
គ្រប់ជ្រុងជ្រោយដែលភាគីទាំងពីរបានសន្យា។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួង
 ផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖

        “យើងខ្ញុំសន្យាថា នឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការជួយឧបត្ថម្ភនានា
និងមានបំណងថា រដ្ឋាភិបាលដាណឺម៉ាកនឹងបន្តឧបត្ថម្ភវៀតណាមខ្ទង់ជំនួយឥត​សំណង់
និងកម្ចីអាទិភាពផ្សេងៗដើម្បីវៀតណាមមានប្រភពកម្លាំងបន្ថែមសម្រាប់អនុវត្ត រាល់
គម្រោងការរបស់ខ្លួន។ ជាពិសេសលើបណ្តាបញ្ហាដែលវៀតណាមកំពុងប្រឈម មុខ
ដូចជាបម្រែបម្រួលអាកាសធាតុ កំណើននិរន្តរភាព កាត់បន្ថយភាពក្រីក្រជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ