វៀតណាមនឹងដោះស្រាយម៉ឹងម៉ាត់បើរកឃើញមន្ត្រីទទួលសំណូកពីក្រុមហ៊ុនអាមេរិក

វៀតណាមនឹងដោះស្រាយម៉ឹងម៉ាត់បើរកឃើញមន្ត្រីទទួលសំណូកពីក្រុមហ៊ុនអាមេរិក - ảnh 1
វៀតណាមនឹងដោះស្រាយម៉ឹងម៉ាត់បើរកឃើញមន្ត្រីទទួលសំណូកពីក្រុមហ៊ុនអាមេរិក (AP)


        Vovworld-នៅសន្និសីទកាសែតសាមញ្ញនាថ្ងៃទី៦វិច្ឆការបស់ក្រសួងការ​បរទេស
វៀតណាម ឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មានដែលទាក់ទិនដល់​ព័ត៌មាន​អំពីក្រុម
ហ៊ុន Bio Rat Inc របស់អាមេរិកដែលបានជូនសំណូកចំនួន​ប្រាក់២,២លានដុល្លារ
អាមេរិកសំរាប់មន្ត្រីវៀតណាមក្នុងអំឡុងច្រើនឆ្នាំមកដើម្បីដណ្ដើមបានកិច្ចព្រម
ព្រៀង។ អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាម​លោក​ស្រី Pham Thu Hang
បានអះអាងថា​វៀតណាមនឹងដោះស្រាយមឹងម៉ាត់​ប្រសិនបើរកឃើញការប្រព្រឹត្ត
ល្មើស។

        “បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីនេះ ក្រសួងស្ថាប័នមានសមត្ថកិច្ច​របស់
​វៀត​ណាមបានដំណើរការបញ្ជាក់ព័ត៌មាននិងប្តេជ្ញាដោះស្រាយមឺងម់ាត់​ប្រសិន​បើ
​រកឃើញការប្រព្រឹត្តល្មើស។ នាថ្ងៃទី៦វិច្ឆការដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀត​ណាម
បាន​ផ្ញើរ​លិខិតជូនអគ្គទីប្រឹក្សាអាមេរិកប្រចាំនៅវៀតណាមដើម្បីសំណូមពរភាគី
អាមេរិក​សហប្រតិបត្តិការក្នុងការរកឃើញព័ត៌មានអំពីករណីនេះ។”

        ចំពោះព័ត៌មានក្រុមមន្ត្រីរបស់តៃវ៉ាន់(ចិន) បានមកទស្សនាសំណង់សាង​សង់
​ដោយខុសច្បាប់នៅកោះ Ba Binh នៃប្រជុំកោះ Truong Sa របស់វៀត​ណាម​នាថ្ងៃ​ទី​
៥វិច្ឆកា លោកស្រី Pham Thu Hang បានអះអាងជាថ្មីម្ដងទៀត​អំពី​អធិបតេយ្យដែល
​មិនអាចប្រកែកបានរបស់វៀតណាមនៅដំបន់នេះដែលមិន​ទទួលបានការយល់
ព្រម​របស់វៀតណាមគឺមោឃៈនិងវៀតណាមប្តេជ្ញាប្រឆាំង​ជំទាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ