វៀតណាមនិងតង់ហ្សានីពង្រីក និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ឧសភា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបគណៈប្រតិភូនៃគណៈបក្សបដិវត្តន៍ (CCM) ដែល កាន់អំណាចនៅតង់ហ្សានី ដឹកនាំដោយលោក Abdulrahman Omar Kinana អនុប្រធានគណៈបក្ស CCM។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញទទួលជួបលោក Abdulrahman Omar Kinana អនុប្រធានគណៈបក្ស CCM។ (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានសម្តែងនូវជំនឿថា គណៈបក្ស CCM និងរដ្ឋតង់ហ្សានី នឹងសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនថែម ទៀតនៅលើមាគ៌ាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកប្រធានរដ្ឋ Vo Van Thuong បានពាំនាំសេចក្ដីសួរសុខទុក្ខ ហើយអញ្ជើញប្រធានគណៈបក្ស CCM ប្រធានាធិបតីតង់ហ្សានី រៀបចំដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនៅ ពេលវេលាសមស្រប។
រីឯខ្លួនវិញ អនុប្រធាន CCM លោក Abdulrahman Omar Kinana បានអះអាង នូវគោលជំហរដ៏ឥតងាករេរបស់គណៈបក្ស CCM និងរដ្ឋតង់ហ្សានី ក្នុងការពង្រឹង ទំនាក់ទំនងប្រពៃណីល្អប្រសើរ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងជាមួយបក្សនិងរដ្ឋវៀតណាម។ អនុប្រធាន CCM លោក Abdulrahman Omar Kinana បានសន្យាបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់សកម្មភាពវិនិយោគ អាជីវកម្មរបស់ សហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅតង់ហ្សានី។
មេដឹកនាំទាំងពីរបានឯកភាពពង្រីក និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិ បត្តិការទ្វេភាគី ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ជួយសម្រួលដល់ សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ; សហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហ កម្មកែច្នៃ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទូរគមនាគមន៍ ការផ្លាស់ប្តូរឌីជីថល... ភាគីទាំងពីរ ក៏នឹងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន ជាមួយប្រជាជនផងដែរ៕