វៀតណាមនិងថៃបង្កើតខ្សែទូរស័ព្ទ Hotline បង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពនេសាទ


វៀតណាមនិងថៃបង្កើតខ្សែទូរស័ព្ទ Hotline បង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពនេសាទ - ảnh 1
វៀតណាមនិងថៃបង្កើតខ្សែទូរស័ព្ទ Hotline បង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពនេសាទ

(VOV)_អនុវត្តតាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីការ​បង្កើត​
ក្រុមការងារចម្រុះ វៀតណាម-ថៃ ដើម្បីកាត់បន្ថយ និងប្រឆាំងការនេ​សាទខុស​ច្បាប់
​និងអនុវត្តកិច្ចសហប្រតិបត្តិការអំពីកសិកម្ម និងជនផលជាមួយថៃ គណៈប្រតិភូវៀត
ណាម ដឹកនាំដោយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម 
លោក Vu Van Tam បានទៅបំពេញទស្សនកិច្ចនៅថៃ ​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ 
មករាឆ្នាំ ​២០១៦។ គណៈប្រតិភូបានមានជំនួបធ្វើ​ការជាមួយលោក Sakchai
Sriboonse លេខាប្រចាំការ ក្រសួងកសិកម្ម ​និងសហករណ៍ថៃ។ នៅទីនេះ ​ភាគីទាំង
ពីរបាន​ឯក​ភាព​​អំពីបញ្ហាសំខាន់មួយ​ចំនួន៖ បង្កើតខ្សែទូរស័ព្ទ Hotline ក្នុងសកម្ម
ភាពនេ​សាទរវាង​ប្រទេសទាំងពីរ​យ៉ាងឆាប់ៗ បន្តសហប្រតិបត្តិការក្នុងការងារចិញ្ចឹម
សត្វ គ្រប់គ្រងគុណ​ភាព ។ ​អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀត
ណាម លោក Vu Van Tam ​អោយដឹងថា៖

          “ ភាគីវៀតណាម បានប្រគល់អោយអគ្គនាយកដ្ឋានជលផលពិភាក្សាជាមួយ
ភាគីថៃ ដើម្បីបង្កើតខ្សែទូរស័ព្ទ Hotline។ តាមគំរោង ក្នុងត្រីមាសទី១ ឆ្នាំ ២០១៦នេះ
 ភាគីទាំងពីរនឹងសម្រេចបែបបទទាំងឡាយនិងឈានទៅដល់ការចុះហត្ថលេខា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ